2024-05-10 03:05
185

ភ្នំពេញ៖ រថយន្ត តូយ៉ូតា ព្រូសមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុល ទៅបុុកក្បាល នាគថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យ រងការខូចខាតទាំង រថយន្ត និង របាំងថ្ម ។ 

ហេតុការណ៍ ខាងលើនេះដែរ បានកេីតឡេីង នៅវេលា ម៉ោង ៨:១៥នាទីយប់ ថ្ងៃ ទី ៩ ខែ ឧសភា ឆ្នាំ ២០២៤ចំណុច ទល់មុខ គណបក្សប្រជាជនកម្ពុជា លើផ្លូវ ព្រះនរោត្តម សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។ 

បើយោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បាន អោយដឹង ថាមុនពេល កេីតហេតុគេបានឃើញបុរស ម្នាក់ រួម ដំណើរ ជាមួយ និង នារីម្នាក់ បានបេីក រថយន្ត ម៉ាក តូយ៉ូតា ព្រូស ស៊េរី ឆ្នាំ ២០១០ ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ 2BF 7022 ធ្វើ ដំណើរ តាម បណ្ដោយ ផ្លូវ ព្រះ នរោត្តម ក្នុងទិសដៅ ពី ត្បូង ទៅ ជេីង ក្នុងល្បឿនលឿនលុះ មក ដល់ ចំនុច កេីតហេតុ ក៏ស្រាប់ តែរេចង្កូត ជ្រុល បុកទៅបុក និង ក្បាលនាគ ថ្ម ពុះចែក ទ្រូងផ្លូវបណ្ដាលឲ្យ ខ្ទាត វៀចចេញពីកន្លែងដើមអស់ ចំនួន២កង់ ចំណែករថយន្ត បង្ករងការខូចខាត ខ្ទេចផែ្នកខាងមុខ ចំហៀងខាង ឆ្វេងយ៉ាងដំណំ  បាក់កង់ទៅមុខលែងរួច តែសំណាងល្អ មិនគ្រោះថ្នាក់ដល់មនុស្ស ដែលជិះក្នុងរថយន្ត ។
 
ក្រោយ ពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះមកវាស់វែងស្ទូចយកទៅរក្សា ទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដេីម្បីរង់ចាំ ដំណោះស្រាយនៅពេលក្រោយ ៕