2024-05-10 04:05
201

កំពង់ធំ : នៅព្រឹកថ្ងៃទី ៩ ខែឧសភាឆ្នាំ ២០២៤ លោកសាយ គឹមឡម អភិបាលស្រុកនិងជាប្រធានកិត្តិយសសមាគមអតីតយុវជនកម្ពុជា ស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញប្រគល់ថវិកាបេឡាសង្គ្រោះមរណៈជូនគ្រួសារសពអតីតយុទ្ធជននៅក្នុង ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ 

នៅក្នុងឱកាសនោះ លោកសាយ គឹមឡម បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមងួន រតនៈ អភិបាលខេត្តកំពង់ធំនិងលោកជំទាវ ព្រមទាំងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាដែលជានិច្ចការសម្ដេចតែងតែគិតគូនិងយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាពរស់នៅរបស់អតីតយុទ្ធជនកម្ពុជានិងគ្រួសារគ្រប់ពេលវេលាទាំងអស់។

ជាមួយគ្នានោះដែរលោកសាយ គឹមឡម ក៏បានលើកឡើងឲ្យដឹងផងដែរថា ការប្រគល់ថវិកាបេឡាសង្គ្រោះមរណៈជូនដល់គ្រួសារសពអតីតយុទ្ធជនកម្ពុជា គឺបង្ហាញឲ្យឃើញពីការ យកចិត្តទុកដាក់ខ្ពស់ដល់គ្រួសារសពដែលបានបញ្ជូនសាច់ញាតិ សមាជិក គ្រួសារ ទាំងសាច់ស្រស់ឈាមស្រស់ ព្រមទាំងអាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាពិសេសជាគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់លើគ្រួសារអតីតយុទ្ធជនកម្ពុជាគ្រប់កាល:ទេស:ផងដែរ។

គួរបញ្ជាក់ថា ការប្រគល់ថវិកាបេឡាសង្គ្រោះមរណៈនៅពេលនេះមានចំនួន ៤លានរៀល ជូនដល់គ្រួសារសពលោក ជិន ប៊ុនណូ ដែលបានទទួលមរណភាពកាលពីថ្ងៃទី ៣០ខែមេសាឆ្នាំ ២០២៤ ដោយរោគាពាធ។