2024-05-12 05:05
183

(បាត់ដំបង) ក្មេងប្រុសម្នាក់ត្រូវបានព្រះភូមិខាងមុខផ្ទះធ្លាក់សង្កត់ពីលើបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មនៅវេលាម៉ោង.១១និង០០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅចំនុចក្រុមទី២០. ភូមិត្រាងឃុំអូរតាគី.ស្រុកថ្មគោល. ខេត្តបាត់ដំបង។
   សមត្ថកិច្ចបានអោយដឹងថា សាកសពក្មេងរងគ្រោះឈ្មោះ.សាវ វណ្ណះឧត្តម.ភេទប្រុស អាយុ០៣ឆ្នាំ.រស់នៅភូមិផ្លូវដំរីក្រោម ឃុំសឿ.ស្រុកមង្គលបុរី.ខេត្តបន្ទាយមានជ័យ ដែលនៅមុនពេលកើតហេតុខណៈដែលឪពុកម្តាយមិនបាននៅផ្ទះ ក្មេងរងគ្រោះនិងប័ក្សពួកបងប្អូន២នាក់ផ្សេងទៀតបាននាំគ្នារត់លេងនៅមុខផ្ទះជុំវិញព្រះភូមិ ក្រោយមកក៏មានការភ្ញាក់ផ្អើលស្រែកឆោឡោ ទើបឈ្មោះ ឡេន ដូច អាយុ៣៥ឆ្នាំ ដែលត្រូវជាបងប្រុសជីដូនមួយចេញពីផ្ទះទៅមកក៏ឃើញក្មេងរងគ្រោះរងរបួសបែកមុខមាត់ដោយសារព្រះភូមិធ្លាក់មកត្រូវ និងបានដាច់ខ្យល់ស្លាប់ផងដែរ។
  ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យទៅលើសាកសពនិងបានសន្ឋិដ្ឋានថា ក្មេងរងគ្រោះពិតជាស្លាប់ដោយសារព្រះភូមិធ្លាក់សង្កត់ពីលេីពឹតប្រាកដមែន បន្ទាប់មកក៏បាមធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារដើម្បីរៀបចំធ្វើកិច្វតាមប្រពៃណី៕