2024-05-12 05:05
194

ភ្នំពេញ-នារីម្នាក់ បេីករថយន្ត SENDVA ពាក់ស្លាកលេខ ភ្នំពេញ 2BP-4062 បោះពួយយ៉ាងលឿន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង
នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ចំណុចទល់មុខ អាកាសយានដ្ឋានភ្នំពេញអន្តរជាតិ ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 
ភ្លាមៗនោះនារីដ៏ស្រស់ស្អាតដែលជាអ្នកបើកបររថយន្តខាងលើបានប្រឹងបើកទ្វាររថយន្តចុះហើយហៅរថយន្តតាក់ស៊ីជិះទៅបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌពោធិសែនជ័យចុះមកធ្វើការវាស់វែងរួចស្ទូច យករថយន្តបង្កទៅរក្សាទុ កដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕