2024-05-13 03:05
234

ខេត្តពោធិ៍សាត់: យុវជនពីរនាក់បានបាត់ប៉ង់ជីវិតម្នាក់នៅកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលពួកគរកំពុងជិះម៉ូតូឌុបគ្នា ជួបនឹងគ្រោះធម្មជាតិ ដោយមែកឈើបាក់សង្កត់លើ។ 

ហេតុការនេះបានកើតឡើង នៅវេលាម៉ោង ៧និង១០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចស្ទឹងកាច់ចន្លោះគីឡូម៉ែត១៥១_១៥២ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បើតាមលោកវរសេនីយ៍ឯក ធាង ឡេង អធិការរដ្ឋាននគរបាលស្រុកវាលវែងបានឱ្យដឹងថា: ក្រុមទាហ៊ានដែលឈរជើងនៅម្ដុំនោះនិយាយគឺ នៅមុនពេលកើតហេតុមានភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់បោកបាក់យ៉ាងខ្លាំង បន្ទាប់មកជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូប្រភេទ ម៉ាក់អ៊ីឆឺទ័រ ពណ៌ក្រហមគ្មានផ្លាកលេខ បានបើកបរឌុបគ្នាក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនមធ្យម។ លុះមកដល់កន្លែងកើតហេតុខាងលើ ក៏មានមែកឈើយ៉ាងធំបាក់ធ្លាក់សង្កត់លើបណ្ដាលឲ្យអ្នកបើកបរបាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ដោយឡែកអ្នកអង្គុយខាងក្រោយបានរងរបួសធ្ងន់ធ្ងរតែម្ដង។ 

លោកអធិការក៏បានបញ្ជាក់ថា: ជនរងគ្រោះ ១. ឈ្មោះ រ៉េម ណុយ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ (ស្លាប់) ជាអ្នកឌុប ។

២. ឈ្មោះ ផុន សុញាត្រា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ (រងរបួសធ្ងន់ បាក់ជើងខាងស្តាំ) អ្នកជិះពីក្រោយ ។

 ហើយក្រោយពេលកើតហេតុ បានប្រមាណជា១០នាទី ក៏មានការអន្តរាគមន៍ពីកម្លាំងទាហ៊ាននៅម្ដុំនោះ និងកម្លាំងរដ្ឋបាលប៉ុស្តិ៍នគរបាលមូលដ្ឋាន បាននាំគ្នាមកដល់ដល់ ហើយជួយសង្រ្គោះជនរងគ្រោះ ដែលរបួសធ្ងន់ ដោយហៅរថយន្តសង្រ្គោះបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកជាបន្ទាន់ ចំណែកជនរងគ្រោះដែលបានបាត់បង់ជីវិតនោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីខ្មែរ៕ លាន គ្រន