2024-05-13 07:05
306

មណ្ឌលគិរី៖ បុរសជនជាតិព្នងមានមុខរបរបរបាញ់សត្វព្រៃ ដែលធ្វើសកម្មភាពបាញ់សម្លាប់ស្ត្រីម្នាក់ ត្រូវជាសង្សាលួចលាក់ និងជាបុគ្គលិកសុខាភិបាល នៃមណ្ឌលសុខភាពអណ្តូងក្រឡឹង បានសារភាពថា៖ ការដែលខ្លួនលើកដៃបាញ់សម្លាប់ស្ត្រីជារងគ្រោះជាសង្សាដល់មណ្ឌលសុខភាពនោះ ដោយសារតែខឹងនាងប្រើប្រាស់ពាក្យអសរុសមួយចំនួនមកលើខ្លួនរឿងអត់បាយហូប។

តាមចម្លើយសារភាព របស់បុរសជាឃាតករ មានឈ្មោះ សុខា នុត ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅក្រុមពូជូ ភូមិ អណ្តូងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានរៀបរាប់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ មុនពេលកើតហេតុខ្លួនតេទូរសព្ឌតាមឆាមសួរទៅជនរងគ្រោះជាសង្សារថា៖ «យប់នេះមកផ្ទះអត់! ព្រោះដាច់បាយមួយយប់ហើយ» ហើយស្ត្រីរងគ្រោះបានឆ្លើយថា «បើអត់ចេះដាំស៊ីក៏អត់ទៅ….ព្រោះរាល់ដងនាងតែងតែទិញបាយម្ហូបយកមកឱ្យមិនឱ្យដាំបាយទេ»។ បុរសជាព្រានព្រៃបានសារភាពទៀតថា៖ «ខ្លួនបានសួរបញ្ជាក់ទៅស្ត្រីជាសង្សារថាមកផ្ទះអត់យប់នេះ» ពេលនោះនាងក៏ឆ្លើយតបវិញថា «មិនដឹងជាបានទៅ ឬក៏អត់ទេ? ខ្លួនក៏បានប្រាប់ថា បើមិនមកទេទៅឆ្លុះសត្វ»

ឃាតករដៃឆៅជនជាព្នងរូបនេះ បានឆ្លើយសារភាពទៀតថា៖ ក្រោយពេលខ្លួនដើរចេញទៅឆ្លុះសត្វនោះស្រាប់តែនាងប្រើពាក្យសម្តីមិនសមរម្យមកលើខ្លួនថាចង់ទៅប្រកាច់ទីណាក៏ទៅចុះធ្វើឱ្យខ្លួនមានកំហឹងឈប់ទៅរកឆ្លុះសត្វដើរមកមណ្ឌលសុខភាពឃើញស្ត្រីរងគ្រោះកំពុងដេកជាមួយកូនហើយបានទុកកាំភ្លើង AK ក្បែរខ្លួនរួមបានប្រាស់ខ្លួនដេករួចក៏សួររកបាយហូប ប៉ុន្តែត្រូវនាងប្រាប់ថា គ្មានបាយ គ្មានស្អីទេ និងបានដេកក្បែរខ្នង និងមានទំនាស់ពាក្យសម្តីព្រមជេដៀលត្មេះដល់ពួជអំបូរជាច្រើនទៀត ខ្លួនក៏គំរាមថា បាញ់សម្លាប់ចោលឥឡូវ ហើយបន្ទាប់ជនរងគ្រោះក៏តមថា ចង់បាញ់ក៏បាញ់ទៅមិនក្លាចងាប់ស្អីទេ ពេលនោះក៏យកកាំភ្លើងអាម៉េបញ្ចូលគ្រាប់ភ្ជង់ជនរងគ្រោះបានក្រោកប្រតាយប្រតប់គ្នាឈានដល់ផ្ទុះអាវុធមួយគ្រាប់ចំក្បាលសម្លាប់ភ្លាមៗ ហើយកូនភ្ញាក់យំអោបសពម្តាយ និងបានគេចខ្លួនរត់ចូលព្រៃតែម្តង។

បុរសជាព្រានព្រៃរូបនេះ បានសារភាពបញ្ជាក់ថា៖ «ក្រោយពេលបាញ់សម្លាប់ស្ត្រីជាគូរស្នេហ៍ខ្លួនព្យាយាមបាញ់សម្លាប់ខ្លួនតាមក្រោយ ចំនួន០២គ្រាប់ ប៉ុន្តែគ្រាប់កាំភ្លើងមិនផ្ទុះ ទើបរត់គេចខ្លួនចូលព្រៃ លុះព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង»

សូមជម្រាបថា នៅយប់ថ្ងៃទី១២ ខែឧសភា  ឆ្នាំ២០២៤  វេលាម៉ោង ២៣និង២០នាទី កើតមានអំពើឃាតកម្មបាញ់សម្លាប់ស្ត្រីបុគ្គលិកមណ្ឌលសុខភាពម្នាក់ ក្នុងបន្ទប់ដេកនៃមណ្ឌលសុខភាព ភូមិអណ្តូងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសកូនស្រីម្នាក់។

តាមរបាយការណ៍បានឱ្យដឹងថា ជនរងគ្រោះក្នុងអំពើឃាតកម្មខាងលើ មានឈ្មោះ កែម កែវកន្និការ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូពេទ្យ មានទីលំនៅបច្ចុប្បន្ន ភូមិអណ្តងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី (ស្លាប់) និង ឈ្មោះ ជូ សាណា ភេទស្រី អាយុ ០៦ឆ្នាំ ត្រូវជាកូន (រងរបួសត្រូវដៃខាងឆ្វេង)

។ ចំណែកជនសង្ស័យ មានឈ្មោះ សុខា នុត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិព្នង មុខរបរ កសិករ និងបរបាញ់សត្វ ទីលំនៅបច្ចុប្បន្ននៅភូមិឃុំកើតហេតុខាងលើ ដកហូតកាំភ្លើង AK47 មួយដើម បង់មួយ និងគ្រាប់ ចំនួន០៦គ្រាប់

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការតាមនិតិវិធីច្បាប់៕