2024-05-16 07:05
186

ខេត្តប៉ៃលិន÷  យោងតាមប្រភពពីមន្ត្រីនគរ បាលប៉ុស្ថិ៍សង្កាត់អូរតាវ៉ៅ កាលពីនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៣និង១០នាទី មានករណីរន្ទះបាញ់ បុរសវ័យចំណាស់ម្នាក់ស្លាប់, ខណ:ពេលភ្លៀវធ្លាក់ខ្លាំងមានខ្យល់កន្ទ្រាក់ស្រាប់តែបុរសខាងបានដើរចូលផ្ទះតែមិន ទាន់ដល់ផ្ទះផងស្រាប់តែរន្ទះគាត់ស្លាប់តែង។
 ប្រភពបានតាមបន្តថា÷ក្រោយពីកើតហេតុមក អាជ្ញាធរនិងនគរបាលមូលដ្ឋានបានចុះមកពិនិត្យ កន្លែងកើតហេតុ បុរសរូបនេះពិតជារន្ទះបាញ់មែន។  ប្រភពពីនគរបាលមូលដ្ឋានបានបន្តទៀតថា÷បុរសវ័យចំណាស់ដែលរន្ទះបាញ់ស្លាប់មានឈ្មោះ អុឹម ផល្លា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ នៅចំណុចផ្លូវជប៉ុន ស្ថិតនៅភូមិសួស្ដី.សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
-បច្ចុប្បន្ន៖សពបុរសខាងលើត្រូវបានអាជ្ញាធរនិងសមត្តកិច្ចនគរបាលជំនាញប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត.ខេត្តកំពង់ឆ្នាំង។ដោយ÷សសារឿន