2024-05-16 07:05
276

ខេត្តកណ្ដាល៖ ជនត្រូវចោទម្នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលខេត្តក្រចេះ ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ដោយអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល។ កិច្ចប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០និង០០នាទី ។ជនត្រូវចោទនេះឈ្មោះ សាយ កុសលភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ជននេះមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ០០៧ ដចបខ ចុះហត្ថលេខាដោយលោក លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ចោទប្រកាន់ ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធខុសច្បាប់ ប្រព្រឹត្តនៅភូមិព្រែកតាអុង ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល  កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៩។  
 ចំពោះជនជាប់ចោទខាងលើត្រូវបានកម្លាំងផ្នែកជំនាញកំពុងអនុវត្តចាត់ការតាមនីតិវិធី៕