2024-05-18 11:05
232

ខេត្តពោធិ៍សាត់: ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា ប្រធានកិត្តិយសក្រុមការងារគណបក្សប្រជាជនកម្ពុជាក្នុងខេត្តពោធិ៍សាត់  បានអញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អណត្តិទី៤ ឆ្នាំ២០២៤។ ដោយមានការអញ្ជើញចូលរួមពី គណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការ គណបក្សខេត្ត លោក លោកស្រី ជាបេក្ខជនក្រុមប្រឹក្សាខេត្តពេញសិទ្ធ២១រូប បេក្ខជនពេញសិទ្ធិ ១៧ រូប ក្រុមការងារចុះជួយភូមិនិងសង្កាត់ ក្រុមប្រឹក្សាសង្កាត់(កូតាCPP)ជាអង្គបោះឆ្នោតទាំង ៧ សង្កាត់ ដែលមានសមាជិក៣៧៨នាក់។

មានប្រសាសន៍ ថ្លែងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុងស្រុក នាឱកាសពេលនោះ លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់  និងជាប្រធានក្រុមការងារគណបក្ស ចុះចុះមូលដ្ឋានក្រុងពោធិ៍សាត់បានថ្លែងថា យុទ្ធនាការឃោសនានេះ មានរយៈពេល ៨ ថ្ងៃ ដោយចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ហើយ ការបោះឆ្នោត និងប្រពឹត្តទៅ នៅថ្ងៃទី ២៦ ឧសភា ត្រូវនឹងថ្ងៃអាទិត្យ ខាងមុខ ឯកឧត្តមបន្តថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ គឺជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ សម្រាប់ការបន្តជំរុញដំណើរការ អភិវឌ្ឍសង្គមជាតិយើង ពិសេសការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។

ក្នុងនោះលោក ខូយ រីដា បានណែនាំដល់សមាជិកគណបក្ស អនុវត្តអោយបានខ្ជាប់ខ្ជួន តាមសេចក្តីណែនាំរបស់ គជប និង លិខិត បទដ្ឋានគតិយុត្តិពាក់ពាក់ពន្ធ ដើម្បីអោយដំណើការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន ទាក់ទាញបាននូវការគាំទ្រជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះដាច់១០០ភាគរយ៕ លាន គ្រន