2024-09-05 05:09
42

ភ្នំពេញ៖ បង់សម្រាប់អង្គុយលេងជាច្រើន ត្រូវបានតំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដឹកយកទៅឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តរតគិរី ដើម្បីដាក់តាមទីសាធារណៈ សួនច្បារ មន្ទីរពេទ្យ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព សណ្តាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរ និងទាក់ទាញបន្ថែមទៀត។

តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានលើកឡើងថា៖ «ក្រុមហ៊ុនពិតមានក្តីសោមនស្សរីករាយដែលបានបន្តចូលរួមឧបត្ថម្ភបង់អង្គុយជូនដល់អាជ្ញាធរខេត្តរតនគិរី សម្រាប់ដាក់នៅតាមសួន និងទីធ្លាសាធារណៈ ដើម្បីផ្តល់ជាប្រយោជន៍រួមដល់សាធារណៈជន ក៏ដូចជាចូលរួមចំណែកក្នុងការលើកកម្ពស់សោភ័ណ្ឌភាព សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានក្នុងខេត្តរតនគិរី ផងដែរ»។ 

សូមជម្រាបថា ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយដែលបានបង្កើតការងារដល់ពលរដ្ឋខ្មែរទាំងដោយផ្ទាល់ និងដោយប្រយោលរាប់ម៉ឺននាក់ និងតែងតែចូលរួមជំរុញពិពិធកម្មផលិតផលទំនិញ និងសេវានៅក្នុងស្រុកឱ្យកាន់តែមានស្ដង់ដារ និងគុណភាពខ្ពស់ ប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល «គុណភាព ភាពច្នៃប្រឌិត សុខភាព សេវាកម្មល្អឯក និងមេត្រីភាពបរិស្ថាន» សម្រាប់រាល់ការវិនិយោគទាំងឡាយនៅក្នុងប្រទេសកម្ពុជាដែលរួមមានវិស័យធនាគារ វិស័យអចលនទ្រព្យ វិស័យបដិសណ្ឋារកិច្ច វិស័យម្ហូបអាហារវិស័យទំនិញ និងសេវាកម្មព្រមទាំងវិស័យសំខាន់ៗជាច្រើនទៀត។

សូមបញ្ជាក់ថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានឧបត្ថម្ភបង់អង្គុយជាច្រើនរួចមកហើយនៅតាមបណ្តារាជធានី ខេត្ត ក្រុង ស្រុក ស្ថាប័ន និងមន្ទីរពេទ្យ ជាច្រើន ក្នុងការបន្តបេសកកម្មចូលរួមលើកកម្ពស់សោភ័ណ្ឌភាពប្រទេសកម្ពុជាឲ្យកាន់តែស្រស់ស្អាត៕