2024-09-06 01:09
40

បន្ទាយមានជ័យ៖ មន្ត្រីជំនាញផ្នែកចរាចរណ៍ និងសណ្តាប់ធ្នាប់ និងនគរបាលជំនាញផ្នែកពន្លត់អគ្គីសភ័យ ចំនួន១៥៩នាក់ ចូលរួមវគ្គបំប៉នជំនាញ ស្តីពី បច្ចេកទេស សង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងគ្រោះអគ្គីភ័យ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ នៅសាលប្រជុំស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

វគ្គនេះត្រូវបានបើកក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ពាន់ជាច្រើននាក់ទៀត។

លោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា៖ ថ្ងៃនេះសិក្ខាកាម ចំនួ ១៥៩ នាក់ បានចូលរួមបណ្ដុះបណ្តាលវគ្គបំប៉នបច្ចេកទេសជំនាញសង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ មានរយៈពេល៥ថ្ងៃ វាមានសារៈសំខាន់ណាស់សំរាប់សិក្ខាកាម ដើម្បីពង្រឹងសមត្ថភាព ឆ្លើយតបចំពោះការ សង្គ្រោះដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍  ពីលោកគ្រូដែលមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំដែលអគ្គស្នងការដ្ឋាននគរបាលជាតិបានចាត់បញ្ជូនមក។

លោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ វគ្គបំប៉នបច្ចេកទេសជំនាញសង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ និងអគ្គីភ័យនេះ គោលបំណងលើកកម្ពស់ប្រសិទ្ធភាព ការងារដឹកនាំតាមជំនាញ និងដើម្បីបង្កើនសមត្ថភាពដល់មន្ត្រីនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យ ក្នុងការបំពេញតួនាទីសំដៅឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង ដើម្បីពង្រឹង និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ទាំងនេះបញ្ចាក់អំពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបង្កើនសមត្ថភាព ដល់មន្ត្រីនគរបាល ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ 

នាឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាបមានជ័យ បានមានប្រសាសន៍ថា៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃនៅខេត្តបន្ទាយមានជ័យ មានមនុស្សស្លាប់ និងរបួស បណ្តាលមកពីកក្កាជាច្រើនយ៉ាង ដូចជា ការបើកប ហួសល្បឿនកំណត់ ធ្វើឲ្យយើងបាត់បង់ម្ចាស់ការនៅពេលដែលមានឧបស័គ្គដោយចៃដន បើកនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងគ្រឿងញៀននៅពេលអត់ងងុយដេក ហេវហត់ខ្លាំង អ្នកជិះម៉ូតូពេលចេញដំណើរអត់ការពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធអទិភាពនៅកន្លែងផ្លូវប្រសព្វ ឬនៅលើផ្លូវដែលមានប្រសិទ្ធភាព បើកជែងគ្នាដោយខ្វះការប្រុងប្រយ័ត្ន មិនគោរពច្បាប់ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ ការបត់ឆ្វេងឬថយក្រោយគ្មានការប្រុងប្រយ័ត្នជាដើម គ្រោះថ្នាក់ចរាចរណ៌នេះកំពុងក្លាយ ជាបញ្ហដ៏ធំដែលរដ្ឋាភិបាលកំពុងបារម្ភ។

លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានធ្វើការកោតសរសើរដល់មន្ត្រីជំនាញ ចរាចរណ៍ សណ្តាប់ធ្នាប់ និងអគ្គីសភ័យ កន្លងមក អនុវត្តតាមបទបញ្ជារបស់ថ្នាក់លើបានល្អប្រសើ ធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកន្ទាយមានជ័យ មានការចុះថយយ៉ាងខ្លាំង។ លោកបន្ថែមថា៖ វគ្គបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់នូវចំណេះដឹងថ្មីៗ នៃគោលការណ៏ ការសង្គ្រោះឲ្យមានសមត្ថភាព ក្នុងការជួយសង្គ្រោះជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មុនពេលគ្រូពេទ្យ និងក្រុមសង្គ្រោះបន្ទាន់មកដល់ និងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដែលរងគ្រោះដោយសារគ្រោះថ្នាក់ណាមួយ ជាយថាហេតុឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ផងដែរ។

លោកឧត្តមសេនីយ៍ ចេវ ហាក់ បានដាស់តឿនដល់សិក្ខាកាមទាំងអស់ ធ្វើយ៉ាងណាបញ្ចេញឲ្យអស់ សមត្ថភាព ក្នុងការស្តាប់គ្រូពន្យល់ ងាយយល់ និងឆាប់ទទួលបានចំណេះដឹងក្នុងពេលសិក្សា និងសំណូមពរដល់សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ត្រង ត្រាប់ស្តាប់ ការពន្យល់ណែនាំ របស់អ្នកសម្របសម្រួល ដើមប្បីទទួលបានចំណេះដឹង ពិតប្រាកដយកទៅបំរើសកម្មភាព  សង្គ្រោះជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍នេះឲ្យមានប្រសិទ្ធភាព។

បញ្ចប់កម្មវិធីអង្គការស្ថាបនិកនៃក្តីស្រឡាញ់ តាមរយៈ សកម្មភាព (LOVE IN ACTION) នៅសហរដ្ឋអាមេរិច បានធ្វើការប្រគល់សម្ភារៈសង្គ្រោះបន្ទាន់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីយកទៅសង្គ្រោះជនរងគ្រោះឱ្យទាន់ពេលវេលា ពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕