(កំពត)៖ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៤នេះលោក អ៊ឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ បានលើកឡើងឲ្យដឹងថា មន្ទីរជំនាញនិងអាជ្ញាធរ ខេត្តកំពតឆ្នាំនេះ ខេត្តបានរៀបចំតុបតែងលម្អសោភ័ណភាព នៅគ្រប់លំនៅឋាន ទីវត្តអារាម តំបន់រមណីយដ្ឋាន និងទិសដៅទេសចរណ៍សំខាន់ៗ បានចុះណែនាំការបម្រើសេវាផ្សេងៗ ពិសេសតម្លៃ ត្រូវរក្សាដដែល រីឯផែនការការពារសន្តិ សុខសណ្ឋានក៏បានត្រៀមរួចរាល់ ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និង ភ្ញៀវទេសចរណ៍អន្តរជាតិជាថ្ងៃឈប់សម្រាកមកលេងលំហែកម្សាន្តនៅក្នុងតំបន់ទេសចរណ៍ខេត្តកំពតផងដែរ។ គេរំពឹងថាប្រជាពលរដ្ឋ និងភ្ញៀវទេសចរនឹងមកលេងខេត្តកំពតច្រើន នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូបានប្រាប់ឲ្យដឹងថា ស្រុកទឹកឈូ ជាស្រុកមួយដែលមានសក្តានុពលទេសចរណ៍ខ្លាំងជាងគេ ដែលមានភូមិសាស្ត្រហំព័ទ្ធជុំវិញក្រុងកំពត ដូច្នេះនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ស្រុកបានត្រៀមរៀបចំជាស្រេចដើម្បីទទួល ពលរដ្ឋមកលេងស្រុកកំណើត និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
លោក អ៊ឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ បានបន្តឱ្យដឹងទៀតថា រដ្ឋបាលខេត្ត ក៏ដូចជាស្រុកយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការលើកកម្ពស់វិស័យទេសចរណ៍ ពិសេសការរៀបចំនៅតាមតំបន់រមណីយដ្ឋាន ដោយត្រូវរក្សាឲ្យបាននូវបរិស្ថានស្អាត សេវាកម្មល្អ និងតម្លៃសមរម្យ។
លោក អ៊ឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ លោកបានរំពឹងថាបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ និងមានភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិមកលេងខេត្តកំពតច្រើននៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។
ចំណែកយុវជនស្រុកទឹកឈូ លើកឡើងដែរថា ដោយសារភាពប៉ិនប្រសប់ របស់ឯកឧត្តម អភិបាលខេត្ត និងអភិបាលស្រុកទឹកឈូ ពួកគេជឿជាក់ថា ថ្ងៃឈប់សម្រាក៣ថ្ងៃនេះ ពលរដ្ឋ និងភ្ញៀវទេសចរ ពិតជានឹងរីករាយក្នុងការមកលេងខេតតំពតច្រើនកុះករ ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា កំពតជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញ ហើយខេត្តត្រៀមខ្លួនជានិច្ច ទោះថ្ងៃធម្មតាក៏ដោយ ហើយបច្ចុប្បន្នទោះស្ថិតក្នុងរដូវវស្សា ចំនួនភ្ញៀវ មិនថមថយឡើយ ក្នុង១សប្តាហ៍រង្វង់៥ម៉ឺននាក់។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឲ្យដឹងថា នៅក្នុងឱកាសឈប់សម្រាកថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ ខេត្តកំពតនឹងមានភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិ មកលេងច្រើនជាងឆ្នាំមុនៗនាថ្ងៃខាងមុខនេះផងដែរ។(សឹង រ៉ាត់)