2024-10-10 10:17
175

(កំពង់ស្ពឺ)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤  បានដឹកនាំមន្ត្រីជំនាញចុះសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយមេបញ្ជាការ នាយទាហាន នាយទាហានរង និងសិក្ខាកាមនៅមជ្ឈមណ្ឌលហ្វឹក ហ្វឺនកងទ័ពជើងគោក នៅតំបន់ពេជ្រនិល ខេត្តកំពង់ស្ពឺ និងបាននាំយកអំណោយស្បៀង និងថវិកាជាង ២ម៉ឺនដុល្លារ ឧបត្ថម្ភដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកផងដែរ។

នៅក្នុងឪកាសនោះដែរឯកឧត្តម កែវ រតនៈ បានសង្កត់ធ្ងន់ពីសារៈប្រយោជន៍ នៃការ             បណ្តុះបណ្តាលធនធានមនុស្ស សម្រាប់វិស័យការពារជាតិ និងបានបញ្ជាក់ថា មជ្ឈ មណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៅតំបន់ពេជ្រនិល         ខេត្តកំពង់ស្ពឺនេះ ជាកន្លែងបណ្តុះបណ្តាលកម្លាំងការពារជំនាន់ក្រោយ សម្រាប់វិស័យការពារជាតិ ជាអ្វីដែល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលខឿនការពារជាតិ ឱ្យកាន់តែរឹងមាំសម្រាប់ប្រទេសជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានបន្ថែមថា ការបណ្តុះបណ្តាលកម្លាំងជំនាន់ក្រោយ សម្រាប់វិស័យការពារជាតិនេះ គឺជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមិនត្រឹមតែនៅក្នុងផ្នែកស៊ីវិលនោះទេ ប៉ុន្តែនៅក្នុងផ្នែកនៃការពូនជ្រុំ បណ្តុះនូវក្រមវិន័យ បណ្តុះនូវការហ្វឹកហាត់ ដើម្បីឱ្យកងទ័ពមានសមត្ថភាពជាលក្ខណៈអាជីព សម្រាប់ជួយដល់ការការពារជាតិផង ជួយក្នុងការអភិវឌ្ឍ និងជួយក្នុងការងារមនុស្សធម៌ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងគ្រោះមហន្តរាយផ្សេងៗផងដែរ។

សូមជម្រាបថា ការចុះសួរសុខទុក្ខកងទ័ព និងកងកម្លាំងនគរបាលនេះ គឺជាប្រពៃណីនៃការចុះសួរសុខទុក្ខជាប្រចាំ រវាងស្ថាប័នស៊ីវិល និងអង្គភាពជួរមុខ ដែលត្រូវបានផ្ដួចផ្ដើមដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងត្រូវបានបន្តអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕