2024-11-06 17:37
194

បាត់ដំបង៖ នាព្រឹកថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានលេខាធិការដ្ឋាន ក.រ.ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង បានចូលរួមជាធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងប្រគល់ជ័យលាភី ជាកុំព្យូទ័រយួរដៃដល់សិស្សជាប់និទ្ទេស A សរុប ១០នាក់ ស្រី ០៦នាក់។

តាមរបាយការណ៍ បានឱ្យដឹងថា សិស្សានុសិស្សដែលប្រឡងជាប់ទូទាំងខេត្តបាត់ដំបង សរុបមានចំនួន ៤៤៩នាក់ ស្រី ៣១០នាក់ និងជូនជាថវិកាដល់សិស្សជាប់និទ្ទេស B, C, D និង E សម័យប្រឡង ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ជាការលើកទឹកចិត្ត ផងដែរ។ 

កម្មវិធីនេះ មានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាស្រុក រដ្ឋបាលស្រុក បញ្ជាការសឹករងនិងមេបញ្ជាការកងរាជអាវុធហត្ថស្រុក ស.ស.យ.ក. ស្រុក ក្រុមប្រឹក្សាឃុំទាំង៩ គណៈគ្រប់គ្រងសាលារៀន និងសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕