2024-11-18 10:35
190

(កែប)៖ តាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកែប បានឲ្យដឹងថា រយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២៤ ម្សិលមិញ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អក អំបុកសំពះព្រះខែ  ខេត្តកែបទទួលបានភ្ញៀវទេសចរសរុបចំនួន៩៩,២៧៩នាក់បានមកសម្រាកកម្សាន្តនៅខេត្តកែប បើប្រៀបធៀបនឹងរយះពេលដូចគ្នា ឆ្នាំ២០២៣ កើនឡើង៧.០២% ក្នុងនោះភ្ញៀវទេសចរជាតិមានសរុបចំនួន៩៨៧៨១នាក់ បើប្រៀបធៀបរយះពេលដូចគ្នាឆ្នាំ២០២៣កើនឡើង៧.៤១%។ 

ភ្ញៀវទេសចរ អន្តរ:ជាតិចំនួន៤៩៨នាក់ បើប្រៀបធៀបរយះពេលដូចគ្នាឆ្នាំ២០២៣ថយចុះ៣៧.៤៣% ។

ចំពោះស្ថានភាពទូទៅនៅតាមសេវាកម្មរមណីយដ្ឋាន សហគមន៍ទេសចរណ៍ បានប្រព្រឹត្តិទៅជាប្រក្រតី ពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សំគាល់នោះទេ ។

សភាពការពាក់ព័ន្ធ និងភ្ញៀវទេសចរការទទួលពាក្យបណ្តឹងគ្មាន បាតុភាពផ្សេងៗដែលបង្កឡើងធ្វើអោយប៉ះពាល់ដល់ភ្ញៀវទេសចរមិនមានកើតឡើងទេដោយមន្ទីរបានសហការជាមួយ អាជ្ញាធរក្រុងនិងនគរបាលប៉ុស្តិ៍ លើគោលដៅទេសចរដើម្បីផ្សព្វផ្សាយ និងអប់រំណែនាំផ្ទាល់ដល់អាជីវករ នៅគោលដៅសំខាន់ៗតាមតំបន់ឆ្នេរភូមិសាស្ត្រខេត្តកែបផងដែរ៕