2024-11-24 12:17
67

HALIFAX, Nova Scotia (AP)៖ ស្រ្តីដំបូងគេ ដែលបញ្ជាយោធារបស់ប្រទេសកាណាដាបានហៅ សមាជិកព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃ សៅរ៍ សម្រាប់ការសាកសួរអំពីតួនាទីរបស់ស្រ្តីក្នុងការប្រយុទ្ធ។

ដោយនៅក្នុងនោះឧត្តមសេនីយ៍ Jennie Carignan បានធ្វើការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់សមាជិព្រឹទ្ធសភា ដែលមកពីសាធារណរដ្ឋ Idaho គឺលោក Jim Risch ដែលជាសមាជិកចំណាត់ថ្នាក់នៃគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាអាមេរិក ដែលត្រូវបានធ្វើការសាកសួរកាលពីថ្ងៃសុក្រថា តើបេក្ខភាពប្រធានាធិបតីជាប់ឆ្នោតគឺលោក ដូណាល់ ត្រាំ ជារដ្ឋមន្រ្តីការពារជាតិគឺលោក Pete Hegseth គួរតែមានការដកនូវការអត្ថាធិប្បាយដែលលោកធ្លាប់បាននិយាយថា បុរស និងស្រ្តីមិនគួរមានការបម្រើរួមគ្នានៅក្នុងអង្គភាពប្រយុទ្ធនោះទេ។

ស្របគ្នានេះដែរ Carignan ដែលជាប្រធានការពារជាតិរបស់ប្រទេសកាណាដានិងជាស្រ្តីដំបូងគេដែលបញ្ជាកងកម្លាំងប្រដាប់អាវុធនៃក្រុមក្នុងប្រទេសទាំងប្រាំពីរបាននិយាយចំពោះការលើកឡើងដោយមិនសមស្របរបស់លោក Risch ថា “ប្រសិនបើអ្នកនឹងអនុញ្ញាតខ្ញុំ ជាដំបូងខ្ញុំចង់ឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍របស់សមាជិកព្រឹទ្ធសភា Risch កាលពីម្សិលមិញអំពីស្រ្តីក្នុងការប្រយុទ្ធ ព្រោះខ្ញុំមិនចង់ឲ្យនរណាម្នាក់ចាកចេញពីវេទិការនេះ ជាមួយនឹងគំនិតដែលថាស្រ្តីគឺជាការរំខានដល់ការការពារ និងសន្តិសុខជាតិ”។ 

លោកស្រីបានបន្តថា បន្ទាប់ពី ៣៩ ឆ្នាំនៃអាជីពជាមន្ត្រីនៅក្នុងប្រយុទ្ធ និងការប្រថុយជីវិតរបស់លោកស្រីនៅក្នុងប្រតិបត្តិការជាច្រើននៅទូទាំងពិភពលោក លោកស្រីជឿថាឆ្នាំ ២០២៤ លោកស្រីនៅតែបង្ហាញអំពីភាពត្រឹមត្រូវនៃការរួមចមណែករបស់ស្រ្តីក្នុងការការពារ និងបម្រើជាតិដើម្បីប្រទេសរបស់ពួកគេ។ 

Carignan បានបន្ថែមថា ស្រ្តីបានចូលរួមក្នុងការប្រយុទ្ធរាប់រយឆ្នាំមកហើយ ប៉ុន្តែមិនដែលត្រូវបានទទួលស្គាល់សម្រាប់ការប្រយុទ្ធដើម្បីប្រទេសរបស់ពួកគេនោះទេ។

គួរបញ្ជាក់ផងដែរថា Carignan គឺជាស្រ្តីដំបូងគេដែលបញ្ជាអង្គភាពប្រយុទ្ធនៅក្នុងយោធាកាណាដា មិនត្រឹមតែប៉ុណ្ណោះលោកស្រីក៏មានអាជីពនៅក្នុងការរួមបញ្ចូលនូវការពង្រាយទៅកាន់ប្រទេសអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន បូស្នៀ និង ស៊ីរី ជាដើម។