2024-11-25 15:33
248

ភ្នំពេញ៖ ទីតាំងក្លឹបកម្សាន្ត និងការ៉ាអូខេមួយកន្លែង យីហោ «G.9» ស្ថិតក្នុងផ្សារចិន ក្នុងភូមិសាស្ត្រទឹកដីខណ្ឌចំការមន ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ឆ្មក់ចូលបង្ក្រាបឃាត់ខ្លួនមនុស្សប្រុស-ស្រីជាច្រើននាក់ រួមជាមួយវត្ថុតាងមួយចំនួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

ប្រតិបត្តិការចុះបង្ក្រាបមណ្ឌលកម្សាន្ត «G.9» ខាងលើ ធ្វើឡើងនាវេលាម៉ោងប្រមាណ ៥ទៀបភ្លឺ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ត្រង់ចំណុច ផ្សារចិន តាមផ្លូវលេខ ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ «G.9» ដោយធ្វើការឃាត់មនុស្សប្រុស-ស្រីជាច្រើននាក់ រួមទាំងវត្ថុតាំងមានសារធាតុញៀនផងនោះ។

បច្ចុប្បន្នមនុស្ស និងវត្ថុតាងខាងលលើបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ដើម្បីសួរនាំ និងចាត់ការតាមនិតិវិធី៕