2024-12-03 12:27
149

អាឡឺម៉ង់៖ ការចាប់ផ្ដើមអាជីវកម្មមួយ ក្នុងប្រទេសអាឡឺម៉ង់កំពុងតែផ្ដល់សេវារក្សាទុកដោយសម្ងាត់ ដោយការរក្សាទុកសាកសពរបស់មនុស្សដែលស្លាប់ ឲ្យរស់ឡើងបានវិញបាននាពេលអនាគត។

ក្រុមហ៊ុន Tomorrow Bio នឹងត្រូវគិតប្រាក់ប្រមាណ 20 ម៉ឺនដុល្លារ (200,000 ដុល្លារ) ដើម្បីរក្សារាងកាយទាំងមូល និង 67.2 លានសម្រាប់ការរក្សាទុកសម្រាប់តែខួរក្បាលប៉ុណ្ណោះ។ 

នៅក្នុងដំណើរការបង្កកនេះ រាងកាយនឹងត្រជាក់ដល់ដក 198 អង្សាសេ ដោយដាក់វាចូលទៅក្នុងស្ថានភាពនៃ ជីវសាស្រ្ត។ 

នៅក្នុងស្ថានភាពនេះដែរ ដំណើរការជីវសាស្រ្តទាំងអស់នឹងឈប់ដំណើរការដោយគ្មានកំណត់ ហើយនៅពេលអនាគត សាកសពដែលបានរក្សាទុកទាំងនេះ អាចរស់ឡើងវិញបាន។

នៅពេលដែលសម្រេចបាននូវរបកគំហើញនេះហើយ នោះមនុស្សនឹងងាយស្រួលក្នុងការជ្រើសរើសនូវរយៈពេលនៃការស្លាប់របស់ខ្លួន ដើម្បីកសាងពីភពលោកមួយដែលមនុស្សអាចជ្រើសរើសរយៈពេលដែលពួកគេចង់រស់នៅបាន។

រហូតមកទល់នឹងពេលនេះ ក្រុមហ៊ុន Tomorrow Bio បានរក្សាទុកមនុស្សចំនួន ០៦ នាក់ និងសត្វចិញ្ចឹមចំនួន ០៥ ក្បាល។ 

ហើយមនុស្សជាង ៦៥០ នាក់ដែលបានបង់ថ្លៃសេវា បាននឹងកំពុងតែរងចាំការអភិរក្ស ហើយសហស្ថាបនិករបស់ក្រុមហ៊ុនគឺលោក Fernando Azevedo Pinheir បាននិយាយថា “ក្នុងអំឡុងពេលនៃជីវិតរបស់យើង យើងអាចឃើញពីការអភិរក្ស “Cryopreservation និងការបង្កើតឡើងវិញនៃសារពាង្គកាយស្មុគស្មាញ” ។ 

នៅកន្លែងរក្សាទុកសាកសពនេះដែរ រាងកាយត្រូវបានដាក់ក្នុងធុងដែកដាច់ដោយឡែកដែលពោរពេញទៅដោយអាសូតរាវ ហើយបន្ទាប់មកត្រូវបានរក្សានៅសីតុណ្ហភាពដក 198 អង្សាសេ ក្នុងរយៈពេលដប់ថ្ងៃ ដើម្បីសម្រចបាននូវសីតុណ្ហភាពរក្សាទុកចាំបាច់។