2024-12-06 11:14
137

រាជធានីភ្នំពេញ៖     នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូល រួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤ នៅ ខណ្ឌសែនសុខ ក្រោមអធិបតីភាព ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញតំណាង ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីតំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

នៅក្នុងវេទិកាខាងលើនេះ សមាជិក សមាជិកាដែលអញ្ជើញចូលរួមទាំងអស់បានលើកជា សំណួរយ៉ាងផុលផុសហើយត្រូវបាន ឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ឡើងបកស្រាយបំភ្លឺ និងឆ្លើយតបនូវសំនួរ សំណើនិងសំណូមពររបស់ប្រជាពលរដ្ឋ ដោយផ្ទាល់មាត់បានចំនួន០៩ បញ្ហា ក្នុងនេះដែរ ចំពោះសំណើ សំណូមពរ ជាលាយល័ក្ខអក្សរចំនួន ៨៨ បញ្ហា ត្រូវបានលេខាកត់ត្រាទុក ធ្វើការពិនិត្យលទ្ធភាពដោះស្រាយជូននៅពេលក្រោយ។

វេទិការផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកាក្រុមប្រឹក្សារាជ ធានីភ្នំពេញ ប្រធានក្រុមប្រឹក្សា និងសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងលោក- លោកស្រីអភិបាលរងខណ្ឌ មន្ទីរអង្គភាពជុំវិញ សាលារាជធានីភ្នំពេញ កងកម្លាំងទាំង០៣ប្រភេទ លោកនាយក នាយករងរដ្ឋបាល ប្រធានការិយាល័យ មន្ត្រីរាជការ តំណាងរដ្ឋាករទឹកស្វយ័ត តំណាងអគ្គិសនី អង្គការសង្គមស៊ីវិល លោកចៅសង្កាត់ទាំង០៦ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង០៦ លោក- លោកស្រីប្រធានភូមិទាំង ៤៧ភូមិ តំណាង អាជីវករផ្សារ តំណាងក្រុមហ៊ុនប្រមូលសំរាមសរុបទាំងអស់ចំនួន ៤៥៨នាក់ ។