
ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក ស សំណាង នៅរសៀលថ្ងៃទី ០៥ខែធ្នូ ឆ្នាំ២០២៤ បានសម្រេចធ្វើការប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសជនជាតិវៀតណាម២នាក់ ១.ឈ្មោះ ង្វៀង ទៀងមិញ ដាក់ពន្ធនាគារអស់មួយជីវិត២.ឈ្មោះ ង្វៀង វ៉ាន់ណឹង ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ ពីបទ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុ ជាង៧គីឡូ។
គួររំឮកផងដែរថា មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន២គោលដៅក្នុងរាជធានីភ្នំពេញ គោលដៅទី១ ក្នុងបុរីមួយប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងគោលដៅទី២ នៅបុរីប៉េងហួត ស្ថិតភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ការបង្ក្រាបទាំង២ទីតាំងនេះ សមត្ថកិច្ចបានចាប់យកវត្ថុតាង មេតំហ្វេតាមីន ៧៩០.៩៣ក្រាម, MDMA ៣២១៥.០៥ក្រាម និងហេរ៉ូអីន ៣៦៤០ក្រាម សរុបគ្រឿងញៀនទាំងអស់ ទម្ងន់ ៧គីឡូក្រាម និង៦៤៥ក្រាម និងចាប់ជនសង្ស័យជនជាតិវៀតណាម២នាក់។
សូមជម្រាបជូនថា តុលាការភ្នំពេញ បានសម្រេចផ្តន្ទាទោសបុរសជនជាតិវៀតណាម២នាក់ជាឧក្រិដ្ឋជនគ្រឿងញៀន ដោយម្នាក់ឈ្មោះ ង្វៀង ទៀងមិញ អាយុ៣៣ឆ្នាំ ត្រូវជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់១០០លានរៀល ហើយម្នាក់ទៀត ឈ្មោះ ង្វៀង វ៉ាន់ណឹង អាយុ៣៥ឆ្នាំ ត្រូវជាប់ពន្ធនាគារ២៧ឆ្នាំ និងពិន័យជាប្រាក់៨០លានរៀល៕

