2024-12-06 17:34
143

ភ្នំពេញៈ យោងតាមក្រសួងទេសចរណ៍បានជូន ដំណឹងជាផ្លូវការថា ដោយទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ រួមសហការជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង ពាណិជ្ជកម្ម រដ្ឋបាលខេត្តកំពត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សភាពាណិជ្ជកម្មខេត្ត កំពត ក្រសួង ស្ថាប័នពាក់ព័ន្ធ និង ផ្នែកឯកជន នឹងរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ក្រោម ប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃ តំបន់ឆ្នេរ” ដែលនឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ១៣កើត ដល់ថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពតក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ព្រឹត្តិការណ៍ដ៏អធិកអធមនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការ លើកតម្លៃផលិតផល និង ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ពិសេសការអបអរបេតិកភណ្ឌ និង អេកូទេសចរណ៍ និងនៅ តំបន់ឆ្នេរសមុទ្រកម្ពុជា។

ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា ដើម្បីញ៉ាំងឱ្យពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣នេះ ប្រព្រឹត្ត ទៅដោយសេចក្តីសោមនស្សរីករាយ ព្រមទាំងអធិកអធមផងនោះ គណៈកម្មការអន្តរក្រសួងគ្រោង រៀបចំសកម្មភាព និងព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ក្នុងនោះរួមមានទី១. ការផ្សាយផ្ទាល់នូវការសម្តែង ទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី ដោយមានការចូលរួមពីសំណាក់ក្រុមសិល្បករ សិល្បការិនី ជាតិ និងអន្តរជាតិ តារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការអុជកាំជ្រួចអបអរសាទរពិធីបុណ្យ សមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤។ទី២. មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំង ការបង្ហាញផលិតផល និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាម តំបន់ឆ្នេរ ព្រមទាំងការតាំង ពិព័រណ៍ផលិតផលកសិទេសចរណ៍ និងផលិតផលក្នុងស្រុក និង៣. សកម្មភាពកីឡាលើទឹក និង កីឡា លើឆ្នេរខ្សាច់ មានការចូលរួមពីសំណាក់ក្រុមកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ។ 

ជាមួយគ្នានោះដែរក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏បានចូល រួមសហការជាមួយក្រសួងទេសចរណ៍ សាលា ខេត្តកំពត រួមទាំងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បី រៀបចំនូវមហាព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ក្រោមប្រធានបទ "អបអរបេតិកភណ្ឌ និង ចីរភាពនៃតំបន់ឆ្នេរ" ។ ហើយនៅក្នុងព្រឹត្តិការណ៍នេះ បងប្អូន ប្រជាពលរដ្ឋ នឹងបានរីករាយជាមួយផ្ទាំង ទស្សនីយភាពសិល្បៈដ៏អស្ចារ្យនិងការប្រគំតន្រ្តី ដោយ ចូល រួមដោយកំពូលតារាចម្រៀងល្បីៗជាច្រើនរូបផងដែរ ។ កុំភ្លេចចូលរួម ឲ្យបាន ច្រើនកុះករ និងក្រេប រសជាតិផលិតផលរបស់ វឌ្ឍនៈ ប្រ៊ូវើរី ដ៏ឈ្ងុយឆ្ងាញ់ ចាប់ពី ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៤ នៅខេត្តកំពត។