2024-12-09 10:27
139

សៀមរាប៖ សហគមន៍ទេសចរណ៍ធម្មជាតិចុងឃ្នៀស កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន ឱ្យចូលទៅទស្សនា និងកម្សាន្តជាមួយនឹងសក្តានុពលដ៏សម្បូរបែបនៃបឹងទន្លេសាបដែលរួមមាន សត្វស្លាប មច្ឆជាតិ ព្រៃលិចទឹក ជីវភាពរបស់ប្រជានេសាទលើផ្ទះបណ្ដែតទឹក និងទេសភាពដ៏ស្រស់ស្អាត ពិសេសនាពេលថ្ងៃលិច ដោយទេសចរអាចគយគន់សម្រស់នៃព្រៃលិចទឹកអមជាមួយនឹងផ្ទាំងទស្សនីយភាពប្រាសាទភ្នំក្រោមដ៏ស្រស់ត្រកាលផងដែរ។ 

សហគមន៍ទេសចរណ៍ចុងឃ្នៀស មានទីតាំងស្ថិតនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដោយធ្វើដំណើរចេញពីក្រុងសៀមរាបទៅទិសខាងត្បូងប្រមាណ ២០គីឡូម៉ែត្រ ពោលគឺតាមបណ្ដោយដងស្ទឹងសៀមរាបឆ្ពោះទៅកាន់ភ្នំក្រោម។

សម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ក៏អាចធ្វើដំណើរតាមកាណូត ឬទូកទេសចរពីកំពង់ផែចុងឈ្នៀសនេះទៅទស្សនាតំបន់អភិរក្សសត្វព្រែកទាល់លើផ្ទៃបឹងទន្លេសាបផងដែរ ដែលមានទេសភាពល្អប្លែក ស្រស់បំព្រងគួរជាទីទាក់ទាញផងដែរ៕