
រាជធានីភ្នំពេញ ៖ បុរសម្នាក់ចាញ់បោកការលួងលោមពីនារីម្នាក់ដោយយកទូរស័ព្ទនឹងអាយផេតហើយប្រឡុក facebook គេចខ្លួនពីជនរងគ្រោះតែសំណាងល្អបានជួបវិញប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅហាងតំបន់អភិវឌ្ឍបឹងកក់ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។តាមប្រភពពត៌មានពីបុរសជនរងគ្រោះមិនបានបញ្ជាក់ឈ្មោះ បានអោយដឹងថា រូបគាត់នឹងជនសង្ស័យដែលត្រូវជាសង្សារ ទើបស្គាល់គ្នាបានប្រមាណជិត២ខែមកហើយ ដោយនារីជាសង្សារបានឆាតមកគាត់មុនហើយក៏បានទំនាក់ទំនងជាមួយគាត់ ដំបូងឡើយបានខ្ចីអាយផេតគាត់ហើយយកអោយគាត់វិញ លុះបន្ទាប់មកបានខ្ចីយកអាយផេត និងខ្ចីទូរស័ព្ទ សរុបគិតជាលុយមានចំនួន១២០០ដុល្លារ ។ប្រភពព័ត៌មានដដែលបានបន្តទៀតថា ខណៈពេលជនសង្ស័យខ្ចី គឺជនសង្ស័យខាងលើបានប្រឡុកឆាត facebook ពីគាត់ មិនដែលបានជួបគ្នាឡើយ ។បុរសរងគ្រោះបានបញ្ជាក់ទៀតថា ការទំនាក់ទំនងជាមួយនារីខាងលើគឺមិនទាន់បានស៊ីជម្រៅនោះឡើយ ។ ដោយឡែក ស្រាប់តែនៅម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែធ្នូនេះ បុរសខាងលើក៏បានជួបនាងវិញហើយក៏បានប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗផងដែរ ។ក្រោយពីមានការប្តឹងផ្តល់ នារីជាជនសង្ស័យខាងលើ ទាក់ទងទៅឪពុកម្ដាយរបស់នាង ដើម្បីជួយសម្របសម្រួល តែម្តាយនាងមកដល់បែរជានិយាយប្រាប់ថា ពួកគាត់ស្នេហាគ្នា គឺខ្ចីគ្នាទៅវិញទៅមកជារឿងធម្មតាទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បាននាំនារីជនជាជនសង្ស័យព្រមទាំងបុរសរងគ្រោះនាំយកទៅសួរនាំ នឹងចាត់ការតាមនីតិវិធីបន្ត ៕