
ភ្នំពេញ៖ នារីម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្រោមរថយន្តយ៉ាងរន្ធត់ ខណៈពេលជិះម៉ូតូលឿនត្រូវរថយន្តធន់ធំបួងចង្កូតបត់ជ្រុលទៅបុកចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យម៉ូតូនិងមនុស្សជាប់ក្រោមរថយន្តបង្កការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី៩ខែធ្នូ ៩ខែធ្នូ ឆ្នាំ២០២៤ ចំណុចស្តុបនូគារ ស្ថិតនៅលើផ្លូវ២០០៤ កែងផ្លូវ២៧១ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សពមានឈ្មោះ ម៉ុន លីយ៉ា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិព្រែកតូច ឃុំទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ ហេីយសពមិនទាន់មានសាច់ញ្ញាតិសមត្ថកិច្ច អោយរថយន្តដឹកយកទៅតំកល់នៅវត្តទឹកថ្លារង់ចាំក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណី ៕