2024-12-09 16:30
214

ភ្នំពេញ៖ បុរសជាអតីតប្តី ឃើញប្រពន្ធមានសង្សារថ្មី ស្រាប់តែត្រៀមកាំបិតបុ័ងតោអង្គុយចាំមុខបន្ទប់ជួលចាំកាប់ប្រហារ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌកំបូល បានចុះទៅឃាត់និងនាំខ្លួនអ្នកពាក់ព័ន្ធ ចំនូន ០៣នាក់ យកទៅសួរនាំ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅបន្ទប់ជួលជាន់ទី២ ក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ទំនាក់ទំនាក់រវាងប្តី និងប្រពន្ធមួយគូរនេះ បានចែកផ្លូវគ្នាជាងមួយឆ្នាំកន្លងមកហើយ ប៉ុន្តែប្រហែលជាភាគីខាងប្តីមិនទាន់ដាច់អាល័យនឹកឃើញរឿងចាស់ឃើញអតីតប្រពន្ធបណ្តើរសង្សាថ្មី ទើបត្រៀមកាំបិតចាំប្រពន្ធ និងសង្សារតែម្តង។

បើតាមប្រភពពីស្ត្រីជាប្រពន្ធ បានឱ្យដឹងថា៖ នាង និងប្តីបានលេងលះគ្នាអស់រយៈពេលជាងមួយឆ្នាំ ប៉ុន្តែបានផ្តិតមេដៃលែងលះឡើយ។ រីឯបុរសជាសង្សារនោះ បាននិយាយថា រូបគេមានទំនាក់ទំនងស្នេហាជាមួយស្ត្រីរូបនេះ រយៈពេលជាងមួយខែហើយ ដោយមិនបានដឹងនារីសង្សាមានប្តី និងកូននោះទេ៕