2024-12-09 16:41
175

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំង សម​ត្ថកិច្ច​ន​គ​រ​បាល​ស្រុក​សំរោង​ទ​ងធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានក្រោយពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ វេ​លា​ម៉ោង​០៧និង៥១​នាទី នៅចំណុចលើ​ផ្លូវជាតិ​លេខ​៥១​ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

 សមត្ថកិច្ចបានឲ្យដឹងថា,ជាក់ស្ដែង​លោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការ​នគរបាល​ស្រុក​ បាន​ដឹកនាំ​ចុះប្រតិបត្ដិការ​ស្រាវជ្រាវ​ផ្ទា​ល់​និងឈានទៅកំណត់មុខសញ្ញាបា​នម្នាក់ដែលជាជនសង្ស័យប្រព្រឹត្ដក្នុងសកម្មភាពឆក់ទូរស័ព្ទដៃ​ រប​ស់​ជនរងគ្រោះ​ភេទស្រី​ ទាំងពីរ​នាក់​ ។ 

ទូរស័ព្ទ​ដៃ​ ម៉ាក​ IPhone 11 Pro max ពណ៌ប្រផេះ​ របស់​ជនរងគ្រោះ​ដែលត្រូវ​បាន​ជនសង្ស័​យ​ឈ្មោះ​ អ៊ុំ ចំរ៉ុង ភេទប្រុស អាយុ​១៨​ឆ្នាំ​ មុខរបរ​មិនពិតប្រាក​ដ​ មា​ន​ទី​លំ​នៅភូមិត្រពាំងគង ឃុំត្រពំាងគង ស្រុកសំរោ​ង​ទង ខេត្តកំពង់ស្ពឺ ធ្វេី​សកម្មភាព​ឆក់នោះត្រូវបានរកឃេើញភ្លាមៗនៅជាមួយជនសង្ស័យ។ 

សមត្ថកិច្ច​បន្ដទៀតថា,ក្រោយការ​សាកសួរ​រហូតឈា​នទៅកំណត់បានមុខសញ្ញាដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរប​ស់​ ជន​រងគ្រោះ​ម្នាក់​ទៀត​ ម៉ាក​ IPhone​ 11Pro​ max​ ពណ៌ទឹកសមុទ្រ​ ​កា​លពី​ពេលថ្មីៗនេះ​នៅចំ​ណុ​ចដូចគ្នា​ ម្ដុំផ្លូវជាតិលេ​ខ៥១​។ 

ក្រោយមកសមត្ថកិច្ច​បន្ដឃាត់ខ្លួនបក្ខពួកបានជនសង្ស័យម្នាក់​ទៀត​ឈ្មោះ​ ប៉ូច​ វិច្ឆិកា​ ភេទប្រុ​ស​ អាយុ​ ២១ឆ្នាំ​ មុខរបរ​មិនពិតប្រា​ក​  ក្រោយធ្វេីសកម្មភាព​ឆក់ទូរស័​ព្ទ​រួច​ បានយកទៅលក់នៅ​រាជធានី​ ភ្នំពេ​ញ​។