
ភ្នំពេញ ៖ បុរសជាប្តីឆែកទូរស័ព្ទប្រពន្ធឃើញឆាតរកសង្សារដែលធ្លាប់ទាក់ទងគ្នា ក៏មានចិត្តខឹងសម្បារករឿងប្រពន្ធអុកឡុកនៅក្នុងគ្រួសារធ្វើឲ្យបងប្អូនខឹង ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗ ។
ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅដីឡូត៍របស់ឧកញ៉ា នៅផ្លូវ៣៣៧ កែងផ្លូវ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពពត៌មានពីស្រ្តីជាប្រពន្ធបានអោយដឹងថា គាត់និងប្តីរបស់គាត់បានរៀបការរយៈពេល១១ឆ្នាំមកហើយមុនពេលកើតហេតុ គាត់បានដេកលក់មួយភាំង ស្រាប់តែប្តីគាត់មកអុកឡុកនៅក្នុងគ្រួសារ ដោយចោទប្រកាន់ថារូបគាត់មានសាហាយជាមួយសង្សារចាស់ ។
គាត់បានបញ្ជាក់ប្រាប់ទៀតថា កាលពីជិតមួយឆ្នាំមុនគាត់និងបុរសដែលជាប្តីបានចោទប្រកាន់គាត់ថា គឺធ្លាប់មានទំនាក់ទំនងជាមួយគ្នាតាមការឆាតពិតប្រាកដមែន គ្រាន់តែប្រើពាក្យសម្ដី អូននិងបងតែប៉ុណ្ណោះ តែប្តីគាត់ប្រច័ណ្ឌហួសហេតុពេក សូម្បីតែទូរស័ព្ទក៏មិនចង់អោយគាត់ប្រើដែរ គ្រាន់តែទៅអ៊ុតសក់ រឺក៏ទៅធ្វើការរោងចក្រក៏ប្រច័ណ្ឌដែរ ។
បុរសជាប្តីបាននិយាយរៀបរាប់ប្រាប់ថា នៅមុនកើតរឿងថ្មីៗនេះ គឺប្រពន្ធគាត់បានឆាតជាមួយសង្សារចាស់ ដែលធ្លាប់មានទំនាក់ទំនងជាមួយគ្នាកាលពីជិតមួយឆ្នាំមុន ដោយប្រពន្ធគាត់និយាយទៅកាន់អតីតសង្សារចាស់សុទ្ធតែប្រើពាក្យ អូននិងបង អូនដេកជាមួយគេតែនឹកដល់បង ហើយធ្លាប់សន្យាថាឈប់មានទំនាក់ទំនងនៅតែមាន។
ក្រោយពេលកើតហេតុ កំលាំងនគរបាលប៉ុស្តិ៍ និងអាជ្ញាធរមកសំរបសំរួលភ្លាមៗ ប្រាប់ថា បើរស់នៅជាមួយគ្នាកុំឈ្លោះប្រកែកគ្នា និងកុំប្រច័ណ្ឌគ្នា តែបើរស់នៅជាមួយគ្នាមិនចុះសម្រុងអាចទៅលែងលះគ្នាបានហើយកុំប្រើអំពើហិង្សា ៕
