
ភ្នំពេញ-កម្លាំងជំនាញនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ និងកម្លាំងនគរបាលក្រុងបាវិតនៃស្នង ការ ដ្ឋាននគរបាលខេត្តស្វាយរៀង បើកការស្រាវជ្រាវលើករណីប៉ុនប៉ងមនុស្សឃាត ដែលបង្កឡើងដោយ ជនសង្ស័យយកពូថៅកាប់ទៅលើជនរងគ្រោះចំនួន៣ពូថៅបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ដេរចំនួន៦៨ថ្នេរត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់ប្រទេសវៀតណាមដើម្បីសង្គ្រោះ ។ ករណីខាងលើនេះបាន កើត ឡើងនៅវេលាម៉ោង៥និង១២នាទី ល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅតាម បណ្តោយ ផ្លូវបេតុងទួលពង្រមុខការ៉ាស់សាំង PPT ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពាក់ព័ន្ធទៅនិងករណីខាងលើនេះផ្តើមចេញពីភ្លើងប្រច័ណ្ឌខណៈស្រីម្នាក់ស្រលាញ់ប្រុសរហូតដល់៣នាក់ក្នុងពេលតែមួយ បើតាមសមត្ថកិច្ចបានឲ្យដឹងថា. ជនរងគ្រោះមានឈ្មោះ យិម តារាវុធ មុខរបរ មន្ត្រីនគរបាល ត្រូវជាប្រុសស្នេហ៍ទី៣ ចំណែកជនសង្ស័យ មានឈ្មោះ អ៊ត ឆេងហ៊ អាយុ៣៦ឆ្នាំ មុខរបរធ្វើសំណង់ ត្រូវជាប្រុសស្នេហ៍ទី២ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា.មុនពេលកើតហេតុជន សង្ស័យ បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក កាន់ពូថៅឈប់ម៉ូតូអង្គុយចាំកាប់ជនរងគ្រោះ ។ មួយសន្ទុះក្រោយមក ជន រងគ្រោះក៏បានជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1KL-7494 បានមក ឈប់ នៅកន្លែងកើតហេតុហើយបានទៅគោះទ្វាររថយន្តមួយគ្រឿងដែលបើកបរដោយស្ត្រីម្នាក់ ខណៈ នោះ ជនសង្ស័យក៏បានដើរឆ្លងផ្លូវសំដៅទៅកាប់ជនរងគ្រោះចំនួន៣ ពូថៅ បណ្តាលឲ្យដេកដួល ក្នុង ថ្លុកឈាម. ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះភ្លាមៗ ប៉ុន្តែដោយសារស្ថានភាពរបួស ធ្ងន់ធ្ងរពេកក្រុមគ្រួសារក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅប្រទេសវៀតណាមដើម្បីសង្គ្រោះបន្ត ។ ចំណែកជនសង្ស័យបានរត់គេចខ្លួនទៅធ្វើជាកម្មករសំណង់នៅក្រុងបាវិតខេត្តស្វាយរៀង។
បន្ទាប់ពីកើតហេតុដោយមានបទបញ្ជា ផ្ទាល់ ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នង ការ រងនិងជាស្នងការ នគរបាលរាជធានីភ្នំពេញ. កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ កំរិតស្រាលនៃ ស្នងការនគរបាលរាជធានីភ្នំពេញ. សហការ ជាមួយកម្លាំងជំនាញនគរបាលខណ្ឌដង្កោ. កម្លាំង នគរបាលក្រុងបាវិត នៃស្នងការដ្ឋាន នគរបាលខេត្ត ស្វាយរៀង បានធ្វើការស្រាវជ្រាវរហូតឈាន ដល់ឃាត់ខ្លួន សង្ស័យបាននៅចំណុចការដ្ឋានសំណង់មួយកន្លែង នៅក្រុងបាវិត កាលពីវេលាម៉ោង ៤និង២០នាទីល្ងាច ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនមកកាន់ ការិយាល័យ នគរបាលព្រហ្មទណ្ធកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ.ដើម្បីធ្វើការសាកសួរនិងរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាម ផ្លូវច្បាប់។