
(កំពត) នៅរសៀលថ្ងៃ១០ ខែធ្នូ ឆ្នាំ២០២៤នេះប្រជាសហគមន៍ត្រពាំងសង្កែនៅក្នុងស្រុកទឹកឈូខេត្តកំពតដែលជាអ្នកលក់ម្ហូបអាហារនិងអ្នកបើកបរទូកដឹកភ្ញៀវទេសចរណ៍បានមានប្រសាសន៍ប្រាប់ឲ្យដឹងថាដើម្បីចូលរួមចំណែកលើកកម្ពស់ទៅដល់វិស័យទេសចរណ៍របស់ខេត្តកំពតជាពិសេសដើម្បីទទួលស្វាគមន៍អ្នកទេសចរណ៍ដែលមកលេងកម្សាន្តនៅថ្ងៃស្អែកខេត្តកំពតមានពិធីប្រណាំងទូក (ង)ដើម្បីនិងអបអរនៅពិធីបុណ្យសមុទ្រលើកទី ១១ ដែលខេត្តកំពតធ្វើជាម្ចាស់ផ្ទះផងដែរនោះដែលសហគមន៍បានរៀបចំផែនការសម្អាតបរិស្ថានអនាម័យនិងសេវាកម្មផ្សេងៗបានរួចរាល់ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ហើយខណៈដែលបន្ទប់ស្នាក់នៅត្រូវបានកក់ពេញមុនតាំងពីជាងមួយខែមុនអស់ហើយផងដែរ។
ថ្ងៃស្អែកនេះពិធីប្រណាំងទូកនឹងចាប់ផ្តើម ហើយពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពតក៏នឹងចូលមកបន្ត ហើយនៅតាមតំបន់រមណីយដ្ឋាន គោលដៅទេសចរណ៍ និងកន្លែងផ្តល់សេវាកម្មទេសចរណ៍ផ្សេងៗ ក្នុងខេត្តបានត្រៀមលក្ខណៈរួចរាល់ ក្នុងការទទួលបដិសណ្ឋារកិច្ច ភ្ញៀវ។
ក្នុងនោះសហគមន៍ត្រពាំងសង្កែបានត្រៀមលក្ខណៈយ៉ាងល្អ ខណៈដែលភ្ញៀវទេសចររំពឹងថា បុណ្យសមុទ្រលើកទី១១នៅខេត្តកំពត នឹងភ្ញៀវមកលេងច្រើន។
ភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ពេលបានទៅលេងនៅសហគមន៍អេកូទេសចរណ៍ធម្មជាតិត្រពាំងសង្កែ និងបានបញ្ជាក់ថាបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពតនឹងមានប្រជាពលរដ្ឋ និងទេសចរមកទស្សនាច្រើន ដោយសារការត្រៀមរៀបចំបានល្អ ខេត្តមានការអភិវឌ្ឍន៍ច្រើនគួរឲ្យទាក់ទាញ។
ពិធីប្រណាំទូក (ង) ខេត្តកំពតនឹងធ្វើឡើងនៅថ្ងៃទី១១ និងទី១២ ខែធ្នូ ខណៈដែលពិធីបុណ្យសមុទ្រនឹងធ្វើឡើងនៅថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ហើយកម្មវិធីបើកជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជចន្ទមុន្នី-ហ៊ុនម៉ាណែត។







