
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២ និង២០នាទីរសៀល មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង ស្ថិតនៅចំណុច ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមានទំហំ (៦ម៉ែត្រ×៨ម៉ែត្រ) ប្រក់ស៊ីបប្រូ,ជញ្ជាំងធ្វើអំពីឈើខាងលើ និងថ្មខាងក្រោម មានម្ចាស់ផ្ទះឈ្មោះ ពុធ វឿន ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពបន្តថា ការឆេះខូចខាតបាត់បង់ រួមមានលុយខ្មែរចំនួន២.០០០.០០០រៀល(ពីរលានរៀល), លុយដុល្លារចំនួន២៦០០ដុល្លារ(ពីរពាន់ប្រាំមួយរយដុល្លារ) ចំពោះមូលហេតុនៅមិនទាន់ដឹងនៅឡើយ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ ។
ករណីអគ្គិភ័យខាងលើបានប្រើប្រាស់រថយន្តពន្លត់របស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន ។ រថយន្តពន្លត់អគ្គិភ័យរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ។ សរុបប្រើប្រាស់ឡានទឹកចំនួន០៣គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន០៥ឡាន ។ អគ្គីភ័យខាងលើនេះមិនបណ្ដាលឱ្យមនុស្សរងរបួសឬស្លាប់ឡើយ ។

_1733911117.jpg)


