2024-12-11 17:02
147

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើ បានកើតឡើងនៅយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ត្រង់ចំណុច ខុនដូមួយកន្លែង តាមបណ្តោយផ្លូវ២០០២ ស្ថិក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

កម្លាំងកងរារាជអាវុធហត្ថខណ្ឌសែនសុខ បើកប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនជាតិចិន និងខ្មែរ សរុបចំនួន ០៧នាក់ ពាក់ព័ន្ធករណី ចាប់បុរសជនជាតិជនម្នាក់ វាខ្នោះច្រកចូលថង់ខ្មៅយកចូលក្នុងខុនដូមួយកន្លែងសង្ស័យជម្រិតទាប្រាក់។

តាមប្រភបានឱ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួន សរុបចំនួន ០៨នាក់ ក្នុងនោះ (មានជនជាតិចិន៧នាក់ ខ្មែរ ០១នាក់)។ សមត្ថកិច្ចបានរំដោះជនរងគ្រោះម្នាក់ ជាជនជាតិចិន ត្រូវបានបញ្ជូនខ្លួនទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខធ្វើការសួរនាំភ្លាមៗ។

បច្ចុប្បន្នកម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានបញ្ជូនខ្លួនជនសង្ស័យ និងជនរងគ្រោះទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធី៕