
ភ្នំពេញៈជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌព្រែកព្នៅសហការជា មួយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់គោករកា ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានជាបន្ត បន្ទាប់ ចំនួន ៣នាក់ ពាក់ព័ន្ធករណីកាប់ប្លន់និងទទួលផលចោរកម្ម។
សមត្ថកិច្ចបានឲ្យដឹងថា. ជនរងគ្រោះដែលជាម្ចាស់ម៉ូតូមានឈ្មោះ ធឿន ថង មុខរបរ កម្មករ បោកអ៊ុត បានរងរបួសរយាស់ដាច់ដៃដេរចំនួន៧ថ្នេរ។
ចំណែកជនសង្ស័យទាំង៣នាក់ខាងលើ រួមមាន: ទី១ឈ្មោះ ឆា គ្រី ហៅម៉ារ៉ា អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួលផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ទី២-ឈ្មោះ ជា កឹង ហៅពេជ្រ ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ភូមិជំរៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ជាជនដៃដល់។និងទី៣ -ឈ្មោះ ហាក់ ឆាយ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ. ជាអ្នកទទួលផលចោរកម្ម។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាកាលពីវេលាម៉ោង៤និង៣០នាទីជិតភ្លឺថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ុគីនិចពណ៌ទឹកក្រូច ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខព្រះវិហ៊ារ 1D-3419 ជិះម្នាក់ឯងចេញពីកន្លែងធ្វើការ នៅភូមិអណ្តូង សង្កាត់ គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រលប់ទៅបន្ទប់ជួលលេខ១ ភូមិគោករកា សង្កាត់គោក រកាខណ្ឌ ព្រែកព្នៅវិញ.។ លុះពេលមកដល់ចំនុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ចំនួន ២នាក់ជិះម៉ូតូ ម៉ាកហុងដាស១២៥ព៌ណខ្មៅស៊េរីឆ្នាំ២០១៩ពាក់ផ្លាកលេខ ឧត្តរមានជ័យ1F-6686មួយគ្រឿង ឌុប គ្នាជិះមកពីក្រោយយកជើងធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល រួចជនសង្ស័យឈ្មោះ ឆាយគ្រី បានលោតចុះពីលើម៉ូតូ យកកាំបិតបុ័ងតោកាប់ ទៅលើ ជនរងគ្រោះបណ្តាលឲ្យត្រូវ ចំកំភួនដៃខាង ឆ្វេងចំនួន១កន្លែង ពេលនោះជនរងគ្រោះភ័យពេកក៏បានព្យាយាមរត់គេចខ្លួនចោលម៉ូតូ. ហើយ ជនសង្ស័យក៏បានលើកម៉ូតូជនរងគ្រោះជិះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។
រហូតដល់រសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ចំនួន៣នាក់នៅចំនុចផ្លូវលំ ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែក ព្នៅនិងបាន ដកហូត វត្ថុតាង កាំបិតបុ័ងតោ១ដើម និងម៉ូតូ១គ្រឿងជារបស់ជនសង្ស័យ សម្រាប់ជិះ ធ្វើសកម្មភាពប្លន់ផងដែរ
ជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់៕


