
រាជធានីភ្នំពេញ ៖ ម្ចាស់ហាង KTV យីហោ «ពិភពសំនៀង» បាននាំគ្នាឃាត់ខ្លួនបានក្មេងទំនើងម្នាក់ ក្នុងចំណោមបក្ខពួកផ្សេងទៀតធ្វើសកម្មភាពយកដុំថ្មមកគប់លើនារីបម្រើការ បង្កអោយមានរបួសស្នាម ចំណែកបក្សពួកផ្សេងទៀតរត់គេចខ្លួនបាត់ស្រមោលអស់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។យោងតាមប្រភពព័ត៌មានបញ្ជាក់ពីម្ចាស់ហាងបានឲ្យដឹងថា នៅវេលាម៉ោង៧យប់ ថ្ងៃទី១០ ខែឆ្នាំដដែល ក្រុមក្មេងទំនើងទាំងនោះ មានគ្នាជាច្រើននាក់ ជិះម៉ូតូជាច្រើនគ្រឿងបាននាំគ្នាយកដុំថ្មមកគប់កន្លែងកើតហេតុម្ដងរួចមកហើយ តែមិនអ្នករងរបួសនោះទេ បន្ទាប់មកក្រុមក្មេងទាំងនោះ បានជិះរត់គេចខ្លួនទៅបាត់អស់ លុះវេលាម៉ោងខាងលើស្រាប់តែលេចមុខក្រុមជនបង្កទាំងនេះមកធ្វើសកម្មភាពម្ដងទៀតដោយយកដុំថ្មជាច្រើនគ.ប់ចំនារី និងបុរសម្នាក់ បណ្ដាលឲ្យរងរបួសជើង រួចហើយក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនភ្លាមៗនោះដែរ ។ករណីនេះខាងម្ចាស់ហាងរងគ្រោះខឹងខ្លាំងពេកបាននាំគ្នាជិះម៉ូតូដេញតាមប្រដេញពីក្រោយជាច្រើនម៉ែត្ររហូតទាន់ចាប់ឃាត់ខ្លួនបានម្នាក់និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GC-5383 នាំមកកន្លែងវិញ ចំណែកបក្ខពួកផ្សេងនាំគ្នារត់គេចខ្លួនទៅចោលបាត់ស្រមោលអស់ក្នុងនោះផងដែរ ជនសង្ស័យខាងលើត្រូវបានម្ចាស់ហាងនាំគ្នាព្រួតវាយមួយដៃមួយជើងម្នាក់ រួចប្រគល់ទៅអោយសមត្ថកិច្ចយកទៅសួរនាំ ។បច្ចុប្បន្នជនសង្ស័យម្នាក់ខាងលើត្រូវបានសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌអធិការខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការតាមនិតិវិធី ៕



