
(កំពត)៖ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នេះលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា ពិធីប្រាណងទូក (ង)ចំណុះ ២៥ នាក់មានចំនួន ២៨ គូរ បានចាប់ផ្តើមប្រណាំងខ្នាតប្រពៃណីរដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំព។
រដ្ឋបាលខេត្តកំពត បានរៀបចំពិធីប្រណាំងទូកងប្រពៃណី ចំណុះទូក ២៥នាក់ ដើម្បីចូលរួមអបអរសាទរ ដែលខេត្តកំពតមួយនេះ បានធ្វើជាម្ចាស់ផ្ទះ ក្នុងពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ដែលរៀបចំឡើង នៅថ្ងៃទី១៣ រហូតដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ឱ្យដឹងថា កម្មវិធីប្រណាំងទូក(ង)នេះ បានធ្វើឡើងនៅ បណ្តោយឆ្នេរព្រះអង្គឌួង ដែលស្ថិតក្នុងភូមិមួយឧសភា សង្កាត់កំពុងកណ្ដាល ក្រុងកំពតខេត្តកំពត។
ពិធីប្រណាំងទូក(ង)ខ្នាតប្រពៃណីរនេះ មន្ទីរបានចុះណែនាំ និងធ្វើការវាយតម្លៃ ចំពោះសេវាកម្មសេទចរណ៍ផ្សេងៗ បានយ៉ាងល្អប្រសើរ សម្រាប់ត្រៀមទទួលភ្ញៀវ ក្នុងពីធីប្រណាំងទូក និងពិធីបុណ្យសមុទ្រផងដែរ។
ចំពោះសេវាទេសចរណ៍ផ្សេងៗ នៅក្នុងខេត្ត បានរៀបរយយ៉ាងល្អ បន្ទាប់ពីមានការចុះណែនាំផ្ទាល់ ក្នុងនោះការកក់បន្ទប់ស្នាក់នៅទើបតែបានជាង៥០ ភាគរយ ប៉ុណ្ណោះ។
បើយោងតាមការពិនិត្យមកដល់ពេលនេះដោយមានការដំឡើងស្តង់ ប្រមាណ ជាង៥០០ស្តង់ ឆាកប្រគុំតន្ត្រី ៣ទីតាំង, ឆាកវេទិកាកិត្តិយស ១ឆាក និងក្រាលពីសលើឆ្នេរខ្សាច់ខាងមុខវេទិកាកិត្តិយស ធ្វើរួចរាល់ហើយ ដើម្បីត្រៀមរៀបចំកម្មវិធីបើកជាផ្លូវការ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាព របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
គួរបញ្ជាក់ថា ការអញ្ជើញមកដល់ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅវេលាម៉ោង ១៧៖០០ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ដោយអញ្ជើញ កាត់ខ្សែបូសម្ពោធការតាំងពិពណ៌ផលិតផល និងម្ហូបអាហារ និងទស្សនាស្តង់ពិពណ៌ផលិតផល និងម្ហូបអាហារ។
នៅក្នុងវិធីនេះ លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានរំពឹងទុកថា នឹងមានភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិ បានអញ្ជើញមកចូលរួម និងទស្សនាយ៉ាងច្រើនកុះករ៕




