
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែស្ថិតនៅលើផ្លូវបំបែកកំណត់ត្រា ដោយគាត់បានកំណត់ នៅក្នុងឆ្នាំ២០១៦ សម្រាប់ការតែងតាំងគណៈរដ្ឋមន្ត្រី ដែលជាអ្នកមានបំផុត នៅក្នុងប្រវត្តិសាស្ត្រ ដោយដណ្តើមយកមហាសេដ្ឋីទាំងនេះ សម្រាប់រដ្ឋបាលបន្ទាប់របស់គាត់ ដោយមានលុយរហូតដល់៣៤០ពាន់លានដុល្លារ ឬស្មើនឹង GDP របស់ប្រទេសចំនួន១៦៩។ នេះបើតាមការចេញផ្សាយរបស់ទស្សនាវដ្ដី Forbes ។ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក នឹងត្រូវចូលទៅគ្រប់គ្រងសេតវិមានជាថ្មី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ហើយគាត់បានជ្រើសរើសមហាសេដ្ឋីជាច្រើន សម្រាប់ការកាន់តំណែងកំពូលៗ នៅក្នុងរដ្ឋាភិបាលថ្មីរបស់គាត់ រួមមាន៖ លោកមហាសេដ្ឋី អេឡុន ម៉ាស់ខ៍ លោកមហាសេដ្ឋី វីវែក រ៉ាម៉ាស្វាមី , លោកមហាសេដ្ឋី វ័ររ៉ែន ស្ដេហ្វែនស៍ , លោកស្រីមហាសេដ្ឋិនី លីនដា ម៉ើកម៉ាហុន , លោកមហាសេដ្ឋី ចារ៉ែដ អ៊ីសាអាក់ម៉ែន ,លោកមហាសេដ្ឋី ហូវ៉ាដ លូតនីក , លោកស្រីមហាសេដ្ឋិនី ខែលលី ឡូអែហ្វហ្វ្ល័រជាដើម។
បច្ចុប្បន្ន លោក ដូណាល់ ត្រាំ បានប្រមូលបុគ្គលជាអ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភផ្សេងៗទៀត ដើម្បីចូលមកបម្រើការងារ នៅក្នុងរដ្ឋាភិបាលរបស់គាត់។ រីឯអ្នកត្រូវបានតែងតាំង នៅក្នុងរដ្ឋាភិបាលថ្មីរបស់លោក ត្រាំ មានលុយសរុបប្រហែល៣៤០ពាន់លានដុល្លារអាមេរិក៕




