2024-12-12 21:20
137

ភ្នំពេញ៖ តារាចម្រៀងល្បីល្បាញមួយរូប ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានឋានន្តរស័ក្កិថ្នាក់ «វសេនីយ៍ឯក»ក្រមខ័ណ្ឌកងយោធពលខេមរភូមិន្ធ នៃក្រសួងការពារជាតិ និងមានគោរមងារ ជា «ឧកញ៉ា» បានសម្រចចិត្តលាលែងពីមន្ត្រីរាជកាទៅស្រវ៉ាងារជា «ឧកញ៉ា»

ពិតជាមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីឃើញអនុក្រឹត្យ ស្តីពី ការលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលបានចុះហត្ថលេខាដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៥ ខែធ្ន ឆ្នាំ២០២៤ កន្លងទៅនេះ។

ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល សម្រេច មាត្រា១៖ ត្រូវបានលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសុំរក្សាទុកគោរមងារ ជា «ឧកញ៉ា» ដល់វរសេនីយ៍ឯក ព្រាប សុវត្ថិ អត្តលេខ ០៤៨៦៩៤ នាយរងការិយាល័យទី៥ កងទ័ពជើងគោក និង មាត្រា២៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ សាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

សូមបញ្ជាក់ថា តារាចម្រៀងដ៏ល្បីឈ្មោះ លោក ព្រាប សុវត្ថិ ត្រូវបានព្រះករុណព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហត្ថលេខាត្រាស់បង្គាប់ផ្តល់គោរមងារ ជា «ឧកញ៉ា»នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កន្លងទៅ គិតមកដល់ខែធ្ន ឆ្នាំ២០២៤នេះ មានរយៈពេលប្រមាណ២ឆ្នាំ បន្ទាប់ទទួលងារជា «ឧកញ៉ា»ហើយពេលតារាចម្រៀងរូបនេះ បានសម្រេចចិត្តលាលែងចេញពីក្រមខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទតែម្តង៕