2024-12-13 10:23
165

ឥណ្ឌា៖ ក្មេងជំទង់ជនជាតិឥណ្ឌាម្នាក់ដែលមានឈ្មោះថា Gukesh Dommaraju បានក្លាយទៅជាជើងឯកអុកពិភពលោក ដែលក្មេងជាងគេបំផុតដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីបានផ្ដួលអ្នកការពារជើងឯករបស់ប្រទេសចិន Ding Liren កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រ BBC News ថ្ងៃ សុក្រ ទី ១៣ ខែ ធ្នូ នេះ។

Dommaraju មានអាយុ ១៨ ឆ្នាំ ដែលមានអាយុតិចជាង ៤ ឆ្នាំជាងអតីតម្ចាស់កំណត់ត្រាគឺលោកយាយជនជាតិរុស្ស៊ី Garry Kasparov ដែលមានអាយុ ២២ឆ្នាំ នៅពេលដែលលោកយាយបានឈ្នះពានរង្វាន់ក្នុងឆ្នាំ ១៩៨៥។

Dommaraju បានក្លាយទៅជាកំពូលតារាក្នុងពិភពអុក តាំងពីអាយុ ១២ ឆ្នាំ។ ប៉ុន្តែត្រូវបានគេមើលឃើញថា គេអាចជាដៃគូប្រជែងខាងក្រៅ នឹងឈានទៅជុំចុងក្រោយនៃការប្រកួត FiDE World Chess Championship ដែលនឹងធ្វើឡើងនៅប្រទេសសិង្ហបុរីក្នុងឆ្នាំនេះ។ 

ហើយពេលនេះផងដែរ Dommaraju បានជាប់ចំណាត់ថ្នាក់ទី ៥ នៅលើពិភពលោក និងទីពីរនៅក្នុងប្រទេសរបស់គេផងដែរ។ 

ឈានដល់ការប្រកួតចុងក្រោយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ Dommaraju និង Ding បានស្មើ ៨ លើក និងឈ្នះ ២ លើក។ ហើយអ្នកលេងទទួលបានមួយពិន្ទុសម្រាប់ការឈ្នះ និងពាក់កណ្ដាលពិន្ទុម្នាក់ៗសម្រាប់ការស្មើ។ ក្នុងនោះ Dommaraju បានឈ្នះការប្រកួតជាមួយនឹងពិន្ទុចុងក្រោយ 7.5 ទល់នឹង 6.5 ដោយបានក្លាយទៅជាជើងឯកអុកពិភពលោកទី ១៨។

ក្មេងជំទង់រូបនេះមកពី Chennai ដែលជាទីក្រុង ដែលគេស្គាល់ថាជារដ្ឋធានីអុករបស់ប្រទេសឥណ្ឌា ដោយសារតែក្នុងរដ្ឋនេះបានបង្កើតនូវជើងឯកជាច្រើន។ 

នៅក្នុងគ្រួសាររបស់ Dommaraju គ្មាននរណាម្នាក់ចេះលេងអុកនោះទេ ពោលគឺឪពុករបស់គេគឺជាគ្រូពេទ្យវះកាត់ និងម្ដាយជាសាស្រ្តាចារ្យផ្នែកវេជ្ជសាស្រ្ត។ 

តែដោយសារតែការស្រឡាញ់ខាងផ្នែកនេះ Dommaraju បានចុះឈ្មោះចូលរៀនអុក ហើយោយសារតែទេពកោសល្យរបស់គេ ត្រូវបានគ្រូបង្វឹកប្រទះឃើញ ហើយគ្រូបង្វឹកក៏បានលើកទឹកចិត្តឲ្យគ្រួសាររបស់ Dommaraju វិនិយោគទៅលើការបណ្ដុះបណ្ដាលរបស់គេ។ 

Dommaraju បានក្លាយទៅជាកីឡាករឥណ្ឌាទី២ ដែលបានក្លាយទៅជាជើងឯកអុកពិភពលោក បន្ទាប់ពីម្ចាស់ជើងឯកអុកពិភពលោកប្រាំសម័យកាល។ 

Dommaraju បាននិយាយទាំងរំភើបថា “វាជាពេលវេលាដ៏មានមោទនភាពសម្រាប់អុក ជាពេលវេលាដ៏មានមោទនភាពសម្រាប់ប្រទេសឥណ្ឌា... ហើយសម្រាប់ខ្ញុំ គឺជាពេលវេលានៃមោទនភាពផ្ទាល់ខ្លួន”។ 

ហើយនៅក្នុងនោះ នាយករដ្ឋមន្រ្តីឥណ្ឌាគឺលោក Narendra Modi ក៏ស្ថិតនៅក្នុងចំណោមឥស្សរៈជនសាធារណៈដំបូងគេ ដែលបានសម្ដែងនូវការសរសើរផងដែរ។