
ភ្នំពេញ៖ គ្រុឌ គឺផលិតផលដ៏ប្រណិតប្រកបដោយគុណភាពខ្ពស់របស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បាននាំមុខគេក្នុងការលើកស្ទួយជីវភាពកីឡាករ កីឡាការិនីគុនខ្មែរ ក្លឹបប្រដាល់ គ្រូបង្វឹក ក្រុមការងារបច្ចេកទេសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រុមភ្លេងប្រណៃខ្មែរ គ្រូពេទ្យប្រចាំសហព័ន្ធ Ring Girl (អ្នកលើកស្លាកទឹក) ក្រុមការងារដែលធ្វើការងារពាក់ព័ន្ធនឹងគុនខ្មែរ និងធ្វើឱ្យកិត្តិសព្ទកីឡាប្រដាលគុនខ្មែរល្បីរន្ទឺខ្ទរខ្ទារលើផ្ទៃប្រទេស ជាពិសេសបាននាំគុនខ្មែរទៅកាន់ពិភពបានស្គាល់តែម្តង។
តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានឱ្យដឹងថា៖ «គ្រុឌនិយាយតិចតែធ្វើច្រើន, តស់មកមើលទាំងអស់គ្នា ថាតើគ្រុឌធ្វើអ្វីខ្លះ? បានក្លាយជាគំរូរបស់ក្រុមហ៊ុនដ៍ទៃក្នុងការលើស្ទួយវិស័យកីឡាប្រដាក់គុនខ្មែរ រួមទាំងជីវភាពប្រចាំថ្ងៃរបស់ក្លឹប កីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីបច្ចេកទេសរបស់សហព័ន្ធ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
ដោយសារតែកត្តាជោគជ័យទាំងអស់នេះហើយ ដែលធ្វើឲ្យក្រុមហ៊ុនធំៗមួយចំនួន តែងតែយកជាគំរូ និងដើរតាមការអនុវត្តនូវអ្វីដែលគ្រុឌតែងតែធ្វើដែលជាសញ្ញាណវិជ្ជមានដ៏ល្អ សម្រាប់វិស័យគុនខ្មែរ ព្រោះរាល់សម្មភាពដែលគ្រុឌបានធ្វើ គឺច្រើនជាងនិយាយ ដែលធ្វើឲ្យគុនខ្មែររីកចម្រើននិងកាន់តែជោគជ័យបន្ថែមទៀត»។
តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានបន្ថែមទៀតថា៖ «គ្រុឌបានលើកស្ទួយគុនខ្មែរ តាមរយៈសង្វៀនក្នុងស្រុកប្រកបដោយគុណភាព គុណតម្លៃ ផ្តល់បទពិសោធឲ្យគ្រប់ប្រភេទនៃកីឡាករគុនខ្មែរ ឱ្យបញ្ចេញសមត្ថភាពលើសង្វៀនសម្រាប់ថ្នាលពោពេញដោយសមត្ថភាពខ្ពស់ ទាំងកីឡាករ និងកីឡាការនី។
ភាពជោគជ័យទាំងនេះក៏បាននាំគុនខ្មែទៅផ្សព្វផ្សាយប្រទេសជាច្រើនលើពិភពលោក ដោយមានការសាទរច្រើនពីអ្នកស្រឡាញ់កីឡាប្រដាល់គុនខ្មែរ ទាំងក្នុងស្រុក និងក្រៅស្រុកដែលមិនធ្លាប់ស្គាល់គុនខ្មែរសោះមកបញ្ច្រាបស្គាល់ ព្រមទាំងគាំទ្ររាល់កីឡាករទៅប្រកួតក្រៅប្រទេស ដើម្បីផ្សព្វផ្សាយគុនខ្មែរផងដែរ»។
តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី តែងតែជួយលើកវិស័យកីឡាប្រដាល់គុនខ្មែរ ដោយជួយលើកស្ទួយជីវភាព អ្នកធ្វើការងារក្នុងវិស័យគុនខ្មែរ តាមរយៈផ្តល់ប្រាក់ឧបត្ថម្ភផ្ទាល់ ប្រាក់លើកទឹកចិត្តពីលើកំរៃដែលគាត់ទទួលបានទាំងកីឡាករ, កីឡាការិនី, ម្ចាស់ក្លឹប, គ្រូបង្វឹក, ក្រុមការងារបច្ចេកទេសសហព័ន្ធ, ក្រុមភ្លេងខ្មែរ, គ្រពេទ្យរបស់សហព័ន្ធ, Ring Girl, ក្រុមការងារដែលធ្វើការពាក់ព័ន្ធនឹងគុនខ្មែរ, ដើម្បីឲ្យពួកគាត់បន្តការងារក្នុងការផ្សព្វផ្សាយគុនខ្មែរ។
«គ្រុឌគុនខ្មែរ» ជួយជីវភាពកីឡាករ តាមការលើកទឹកចិត្តពេលផ្សព្វផ្សាយគុនខ្មែរនៅក្រៅស្រុកមិនថាឈ្នះខ្សែក្រវ៉ាត, ឈ្នះមិត្តភាព , ចាញ់ ឬ របួសពេលប្រកួត គឺជួយរាល់ការព្យាលវះកាត់។
«គ្រុឌ» ជាប្រេនដំបូងគេដែលផ្តល់ឱកាសដល់កីឡាករគុនខ្មែរក្លាយជាទូតសុឆន្ទៈ (BA) ក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួនដែលភាគច្រើនមានតែតារាល្បីៗ ហើយគ្រុឌជួយកីឡាករគុនខ្មែរ សាងកេរ្ត៍ឈ្មោះឡើងរូភាពផ្សាយលើផ្ទាំងប៉ាណូធំៗ, ឡានក្រុងសាធារណៈ, ស្ពតពាណិជ្ជកម្ម និងចូលរួមក្នុងកសម្មភាពធំៗរបស់ក្រុមហ៊ុន ដែលធ្វើឲ្យកីឡាករគុនខ្មែរ មានកេរ្ត៍ឈ្មោះល្បី មានទីផ្សាការងារ និងមានឱកាសការងារច្រើនក្នុងការផ្សព្វផ្សាយគុនខ្មែរជាបន្តបន្ទាប់។
តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានបញ្ជាក់ថា៖ «គ្រុឌ ជាក្រុមហ៊ុនដំបូងគេ ដែលផ្សព្វផ្សាយគុនខ្មែរ នៅបរិវេណទីលានជន់ដំរី, ទឹកដីអង្គរខេត្តសៀមរាប ដែលជាដើមកំណើតក្បាច់គុនខ្មែររបស់បុព្វបុរសយើង ទៅកាន់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលទិដ្ឋភាពនិងទស្សនីយភាពដ៏រស់រវើកទាំងនោះផុសចេញពីផ្ទាំងប្រាសាទមកកាន់ពេលបច្ចុប្បន្ន»។
សូមជម្រាបថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានសហការជាមួយ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត ក្រោមប្រធានបទ៖ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ដោយបានរៀបចំព្រឹត្តិការណ៍សប្បាយៗជាច្រើន ដើម្បីផ្ដល់ជូនអ្នកទស្សនាដូចជា ការសម្ដែងសិល្បៈ ការប្រគំតន្ត្រីដ៏អស្ចារ្យ ដែលចូលរួមពីសំណាក់តារាចម្រៀងល្បីៗ និងការប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលសុទ្ធសឹងជាកីឡាករប្រដាល់ដែលមានភាពលេចធ្លោ អមជាមួយផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានដូចជា ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ, ភេសជ្ជៈកីឡា វី-អាកទីវ, ស្រាបៀរ គ្រុឌ, ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ ដ្រាហ្គិន ដែលបានរៀបចំរួចជាស្រេចនៅតាមស្តង់ផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទសេចរ ចូលរួមសប្បាយកម្សាន្តទាំងអស់គ្នា ជាមួយភាពត្រជាក់ ភាពស្រស់ស្រាយ បានទាំងសប្បាយ បានទាំងការឈ្នះរង្វាន់ ពីផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ផងដែរ៕
