2024-12-13 17:54
216

បន្ទាយមានជ័យ៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាដេញព័ន្ធចាប់សត្វកែះ ០១ក្បាល់ បានវង្វែងរត់ចូលភូមិប្រគល់ឱ្យសមត្ថកិច្ចយកទៅកន្លែងមានសុវត្ថិភាព ព្រោះប្រភេទសត្វនេះជាសត្វកម្រ និងជិតផុតពូជលើពិភពលោក។

សត្វកម្រ ០១ក្បាលនេះ ត្រូវបានប្រជាពលរដ្ឋ រស់នៅភូមិអន្លង់ត្រាត ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប្រទះឃើញហើយនាំចាប់មកប្រគល់ឱ្យសមត្ថកិច្ច យកទៅកាន់ទីដែលមានសុវត្ថិភាព នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ។

តាមការឱ្យដឹងពីអ្នកភូមិបាននិយាយថា ពួកគាត់បានប្រទះឃើញសត្វកែះ ០១ក្បាលនេះ ប្រហែលជាវង្វែងរត់ចេញពីព្រៃដោយសភាពភ័យស្លន់ស្លោរត់គេចពីគ្រោះថ្នាក់អ្វីមួយ ទើបប្រជាពលរដ្ឋ នាំគ្នាដេញព័ទ្ធចាប់បានយកប្រគល់ឱ្យសមត្ថកិច្ច ដើម្បីរក្សាសុវត្ថិភាព ព្រោះជាសត្វកម្រជិតផុតពូជ និងមានតម្លៃបំផុតផងដែរ៕