2024-12-14 09:01
142

គុនខ្មែរ៖ ព្រឹត្តិការដ៏អស្ចារ្យ ការប្រកួតកីឡាប្រដាល់ វី-អាកទីវ ថ្នាលគុនខ្មែរ​ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នេះ ះហ បានឈានចូលសប្តាហ៍ទី១១ ហើយ ជាមួយនឹងការប្រកួតដ៏ជក់ចិត្តដិតអារម្មណ៍ប្រមូលផ្ដុំទៅដោយ អ្នកលេងជង្គង់ហោះ កណ្ដាប់ដៃដែក កែងទាលោហិត នឹងឡើងមកប្រកួតគ្នាយ៉ាងស្វិតស្វាញរហូតដល់ទៅ៧គូប្រកួត នៅលើសង្វៀនឯកភ្នំ ស្ថិតនៅក្នុងបុរីរស្មីបាត់ដំបង ភូមិអូតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីវេលាម៉ោង ៦ល្ងាចតទៅ

ការប្រកួតកីឡាប្រដាល់ វី-អាកទីវ ថ្នាលគុនខ្មែរសម្រាប់សប្តាហ៍ទី១១ ក្រោមការឧប្បត្ថមគាំទ្រដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រូវើរី សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងមានការចូលរួមចំណែកផ្សាយបន្តផ្ទាល់ពីស្ថានីយទូរទស្សន៍ MSJ TV បានចម្រាញ់យកកំពូលអ្នកលេងកណ្ដាប់ដៃ កែងឆេះ ជង្គង់ហោះថ្នាលគុនខ្មែរ ដែលមានបេក្ខភាពប្រកួតរហូតទៅដល់៧គូ រួមមាន៖ 

-កីឡាករ វឹង វណ្ណៈ ត្រូវប៉ះជាមួយ កីឡាករ វ៉យ សុធាន ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។

-កីឡាករ​ មិត្ត​ ឧត្តម ត្រូវប៉ះជាមួយ កីឡាករ ឡៅ ផានិត ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។

-កីឡាករ វុំាង ថៃពី ត្រូវប៉ះជាមួយ កីឡាករ សាវួន ប៊ុនធួន ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។

-កីឡាករ អ៊ឹម ចាន់ថន ត្រូវប៉ះជាមួយ កីឡាករ​ ភី ដេវីត ប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ។

-កីឡាករ អាត​​ ចិត្រា ត្រូវប៉ះជាមួយ កីឡាករ​ មេត សុខគីម ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។

-កីឡាករ និច ឆានុន ត្រូវប៉ះជាមួយ កីឡាករ ឈឿប ខ្លាសរ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។

-កីឡាករ មិត្ត ចាន់ដេវីត ត្រូវប៉ះជាមួយ កីឡាករ ចៅ ផានិត ប្រកួតគ្នាក្នុងប្រភេទទម្ងន់២២គីឡូក្រាម ។

សូមកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ និងក្រេបនូវរស់ជាតិដ៏ឆ្ងាញ់ភេសជ្ជៈប៉ូវកម្លាំងវីអាក់ទីវ ដែលជាភេសជ្ជៈកីឡាដំបូងគេបង្អស់នៅកម្ពុជា ស័ក្កសមបំផុតសម្រាស់អ្នកលេងកីឡា និងមានរសជាតិដ៏ឈ្ងុយឆ្ងាញ់  គុណភាពខ្ពស់ រសជាតិស្តង់ដាអន្តរជាតិ ប្រកបដោយប្រណិតភាព ភាពថ្លៃថ្នូរ រួមនិងមានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់សន្ធាប់ថែមទៀតផង។ សម្រាប់បងប្អូននៅខេត្តបាត់ដំបងផ្ទាល់ សូមអញ្ជើញចូលរួមទស្សនាដោយសេរី  នៅលើសង្វៀនប្រដាល់គុនខ្មែរឯកភ្នំ ដែលមានទីតាំងស្ថិតនៅក្នុងបូរីរស្មីបាត់ដំបង ក្នុងភូមិអូតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សូមជម្រាបផងដែរថា ការប្រកួតកីឡាប្រដាល់ វី-អាកទីវ ថ្នាលគុនខ្មែរ ក៏នឹងធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MSJ TV និងនៅលើហ្វេសប៊ុកផេក MSJ TV Kun Khmer និង MSJ TV ចាប់ពីវេលាម៉ោង៦ល្ងាច តទៅ៕