2024-12-15 16:15
116

(កំពត) នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជំរុញលើកទឹកចិត្តឱកយប្រតិបត្តិករទេសចរណ៍ជាតិនិង អន្តរជាតិឱ្តបន្តខិតខំប្រឹងប្រែងដើម្បីទាក់ទាញនិងជួយផ្សាព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាយើងបន្ថែមចំព្រោះទេសចរណ៍ដើម្បីទាំងអស់គ្នាទាំងអស់គ្នាដើម្បីទាក់ទាញទេសចរណ៍។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ប្រតិបត្តិករទេសចរណ៍ឯកជន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ  និងការនាំភ្ញៀវទេសចរអន្តរជាតិ ឲ្យមកទស្សនានៅកម្ពុជា។

 ថ្លែងនៅក្នុងពិធីបើកអង្គសិក្ខាសាលាជំនួបផ្លាស់ប្ដូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា ២០២៤  រយៈពេល២ថ្ងៃ(១៤ -១៥) ខែធ្នូ ឆ្នាំ២០២៤ ដែលបានរៀបចំឡើង នៅសណ្ឋាគារ good time relax Hotel  ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍បានសហការជាមួយ សមាគមទេចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា( PATA Cambodia) បានរៀបចំជំនួបផ្លាស់ប្ដូរពាណិជ្ជកម្មទេសចរណ៍អន្តរជាតិ ២០២៤ នេះឡើង  ក្នុងគោលបំណងជំរុញការតភ្ជាប់កញ្ចាប់ទស្សនកិច្ចទេសចរណ៍ ពីបណ្តាប្រទេសនានាមកកម្ពុជា និងពីកម្ពុជាទៅប្រទេសផ្សេងៗ តាមរយៈការផ្លាស់ប្តូរប្រភពពាណិជ្ជកម្ម រវាងក្រុមហ៊ុនទេសចរណ៍ក្រៅប្រទេស ជាមួយប្រតិបត្តិករទេសចរណ៍ក្នុងស្រុក ពិសេសការបង្កើនកញ្ចប់ទស្សនកិច្ចទេសចរណ៍មកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា ដោយឆ្លៀតឱកាសយកបុណ្យសមុទ្រនេះ ឲ្យធុរជនជាតិ និងអន្តរជាតិ អាចស្វែងយល់ពីសក្តានុពល នៃគោលដៅកម្ពុជាបន្ថែមទៀត។

ឯកឧត្តម ហួត ស៊ហាក់ រដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តឲ្យប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិ ជូយចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងចូលរួមអនុវត្តតាមយុទ្ធនាការរបស់ក្រសួង ម្នាក់ៗគឺជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់  និងយុទ្ធនាការ ទេសចរណ៍ដើម្បីទាំងអស់គ្នា  ទាំងអស់គ្នា ដើម្បីទេសចរណ៍។ 

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានបញ្ជាក់ថា ជំនួបរវាងអ្នកទិញ និងអ្នកលក់នេះធ្លាប់ធ្វើឡើងនៅភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដោយឡែកខេត្តកំពតជាលើកទី១ ក្នុងគោលបំណង់៣សំខាន់ ។

នៅក្នុងជំនួបនោះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពី  ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម Nathapong Sangonchit អភិបាលខេត្តត្រាត ព្រះរាជាណាចក្រថៃ  ដើម្បីបើកកម្មវិធីជំនួបរវាងទុរជន និងប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិសរុបជាង២០០នាក់  តំណាងក្រុមហ៊ុន ៧៥ក្រុមហ៊ុន មកពី៨ប្រទេស។

បន្ទាប់មកឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តទាំងពីរ  ក៏មានជំនួបដោយឡែកមួយផ្សេងទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើកវិស័យទេសចរណ៍រវាងកម្ពុជា និងថៃ ពិសេសខេត្តកំពត និងខេត្តត្រាតផងដែរ ។

រយៈពេល១១ខែ កម្ពុជាទទួលបានទេសចរបរទេសសរុប ៦លាននាក់ កើនឡើង២២% ធៀបនឹងរយៈពេលគ្នានៅឆ្នាំ២០២៣ ក្នុងនោះទីផ្សារថៃឈរលំដាប់ទី១  វៀតណាមទី២  និងទីផ្សារចិនលំដាប់ទី៣ ប្រភពទីផ្សារទេសចរណ៍មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក មានជាង៥លាននាក់។ តាមការព្យាករណ៍នៅឆ្នាំនេះ កម្ពុជានឹងទទួលភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៦លាន ៧សែននាក់ ។(សឹង រ៉ាត់)