2024-12-15 16:17
143

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា៖ «ក្រសួងមានជំហរយ៉ោងមុតមាំ និងបដិសេធមិនទទួលយករាល់សំណើរក្នុងការដាក់បង្រៀនភាសារវៀតណាម នៅក្នុងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈណាមួយឡើយ។ ក្រសួងក៏មិនអនុញ្ញាតឱ្យមានការបើកសាលាភាសារវៀតណាមនៅកម្ពុជា និងមិនអនុញ្ញាតដាក់បញ្ចូលភាសារវៀតណាម នៅក្នុងកម្មវិធីចំណេះដឹងទូទៅឡើយ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ក្រសួងកំពុងតែពង្រឹងការបង្រៀនភាសារជាតិ (ភាសារខ្មែរ) ទាំងនៅក្នុងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន តាមរយៈការអនុវត្តកញ្ចប់អំណានដំបូង និងសូមអំពាវឱ្យបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងបងប្អូនជនរួមជាតិ កុំមានការព្រួយបារម្ភ និងភ័ន្តច្រឡំតាមការចុះផ្សាយតាមបែបព័ត៌មានញុះញុង និងគ្មានមូលដ្ឋានច្បាស់លាស់»

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់បន្ថែមទៀតថា៖ «ពាក់ព័ន្ធការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយតាមបែបញុះញុង ក្រសួងសូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងដែលនាំឱ្យមានការភ័ន្តច្រឡំ។ សូមសាធារណជនទាំងអស់ចូលរួមលើកកម្ពស់ការបង្រៀនភាសារខ្មែរ និងគាំទ្រាការអនុវត្តកំណែទម្រង់វិស័យអប់ររំ ជាពិសេសការពង្រឹងគុណភាពអប់រំ ការបង្កើតសាលារៀនគំរូ ព្រមទាំងចូលរួមភាពជាដៃគូររដ្ឋ និងសហគមន៍ ដើម្បីអប់រំ»