
(កំពត) ៖ នៅរសៀលថ្ងៃទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិបានថ្លែងនៅក្នុងពិធីបិទសន្និបាទបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២៤និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥របស់ស្នងការរដ្ឋាននគបាលខេត្តកំំពតអគ្គស្នងការរងនគរបាលជាតិបានប្រសាសន៍និងរំលេចនូវអ្នកមានស្នាដៃសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចបាននៅឆ្នាំ២០២៤ នៅក្រោមការដឹកនាំដ៏ប៉ិនប្រសប់នឹងឆ្លាតវៃរបស់សម្ដេចមហាបវរតិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំដល់កងកម្លាំងនគរបាលជាតិឱ្យបង្កើការយកចិត្តទុកដាក់ក្នុងការរៀបចំវិធានការទប់ស្កាត់និងបង្ក្រាបឧបាយកលក្រុមប្រឆាំងជ្រុលនិយមដើម្បីធានារក្សាឲ្យបានដាច់ខាតនូវសន្តិភាពសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមដូចនាបច្ចុប្បន្ននេះ។
ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិបានណែនាំកម្លាំងនគរបាល ត្រូវចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានារក្សាឲ្យបានដាច់ខាតនូវសន្តិភាព សណ្តាប់ធ្នាប់សារធាណៈ និងសុវត្ថិភាពសង្គម ពិសេសត្រូវរៀបចំវិធានការទប់ស្កាត់ និងបង្គ្រាបឧបាយកលក្រុមប្រឆាំងជ្រុលនិយម។
ខណៈដែលឯកឧត្តមអភិបាលខេត្តកំពតបានកោតសរសើរ និងណែនាំដល់កងកម្លាំងសមត្ថកិច្ចបង្កើនការយកចិត្តទុកដាក់ លើកការងារការពារព្រំដែន។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងស្នងការខេត្តខេត្ត សម្រេចបានលទ្ធផលល្អប្រសើរ ក្នុងការពារសន្តិសុខ សណ្តាប់ធ្នាប់ សវត្ថិភាពនៅក្នុងខេត្ត នាពេលកន្លងមក និងបានលើកទឹកចិត្តឲ្យបន្តខិតខំធ្វើឲ្យកាន់តែប្រសើរបន្ថែមទៀត ពិសេសការងារការពារព្រំដែន។
បើយោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគបាលខេត្តកំពត បានបង្ហាញឱ្យដឹងថា ការងារគ្រប់គ្រង់សន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខេត្តកំពត មានភាពល្អប្រសើរ ជំរុញដល់ចលនាប្រកួតប្រជែងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យទទួលបានលទ្ធផលល្អ ជាក់ស្តែងឆ្នាំ២០២៣កន្លងទៅ ៩៣ឃុំសង្គាត់នៅទូទាំងខេត្ត មិនមានឃុំសង្កាត់ណា ជាប់ចំណាត់ថ្នាក់លេខ៣នោះទេ គឺមានតែលេខ១ និងលេខ២ ប៉ុណ្ណោះ។ (សឹង រ៉ាត់)
