2024-12-18 12:19
134

ភ្នំពេញ- គ្រូជំនាញចាប់សសៃម្នាក់ បានស្លាប់បាត់បង់ជិវិតយ៉ាងអាណោចអធម៌ ខណៈខំប្រឹងក្រោក តាំងពីងងិតប្រញាប់ទៅចាប់សសៃឲ្យភ្ញៀវអកុសលជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ។ហេតុការណ៍ នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទី ព្រឹកព្រលឹម. ថ្ងៃទី១៨  ខែធ្នូ ឆ្នាំ២០២៤. ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ១. សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាសពជនរងគ្រោះខាងលើមានឈ្មោះ ម៉ៅ លី. ភេទប្រុស. អាយុ៦៦ឆ្នាំ មុខរបរគ្រូចាប់សសៃ. មានស្រុកកំណើត នៅភូមិបឹងក្រុំ ឃុំបឹងក្រុំ ស្រុកល្វាឯម ខេត្តកណ្តាល។

ប្រភពបន្ថែមថាមុនពេលកើតហេតុជនរងគ្រោះ ខំក្រោកតាំងពីយប់ងងិត វេចបាយម្ហូបយកតាមខ្លួន ដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស១២៥ ពណ៌ខ្មៅ. ពាក់ផ្លាកលេខភ្នំពេញ1AF-9419  ចេញពី ផ្ទះរបស់គាត់ ដើម្បីទៅចាប់សសៃឲ្យអ្នកជំងឺនៅម្តុំស្ទឹងមានជ័យ. ដោយធ្វើដំណើរតាមបណ្តោយ ផ្លូវ ជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច.លុះពេលមកដល់ចំនុចកើតហេតុ ចែដន្យក៏បានបុកកន្ទុយរ៉ឺម៉ក ម៉ូតូពីក្រោយ បណ្តាលឲ្យដួលខ្ទាតទៅខាងឆ្វេងដៃ ត្រូវរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកបើកមកដល់ កិនចំក្បាល ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអណោចអធម៌តែម្តង ។ 

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌច្បារ អំពៅនិងកម្លាំងជំនាញនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំ ពេញបានចុះទៅធ្វើការវាស់វែងនិងពិនិត្យកាមេរ៉ាសុវត្ថិភាពនៅទីតាំងកើតហេតុដើម្បីបើកការស្រាវជ្រាវផ្លាកលេខរថយន្តនិងអ្នកបើកបរឲ្យចូលខ្លួនមកដោះស្រាយគ្នាតាមនីតិវិធី។ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុក កំណើត៕