2024-12-19 11:55
150

ភ្នំពេញ- រថយន្តដឹកអង្ករមួយគ្រឿងបើកបំពានភ្លើងស្តុបកំពុងលោតពណ៌ក្រហម.បាន បុករះកិន ម៉ូតូចំនួន៣ គ្រឿង និងរថយន្តមួយគ្រឿង. បណ្តាលឲ្យយុវតីម្នាក់រងរបួសធ្ងន់ និងស្ត្រីមានផ្ទៃ ពោះ ម្នាក់ទៀតធ្លាក់ចូលទៅក្នុងលូ ចំណែកបុរសម្ចាស់ម៉ូតូម្នាក់ទៀតលោតចេញទាន់។ហេតុការណ៍ នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ ព្រឹក. ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤. ស្ថិតនៅ តាមបណ្តោយផ្លូវហាណូយ ចំនុចភ្លើងស្តុបចូលឪកាសខ្ញុំ. សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា. នៅមុនពេលកើតហេតុគេឃើញអ្នក ដំណើរជាច្រើននាក់ កំពុងឈប់រង់ចាំភ្លើងស្តុបនៅចំនុចកើតហេតុខាងលើ. ស្របពេលនោះក៏មាន រថយន្តដឹកអង្ករមួយគ្រឿងពាក់ ផ្លាកលេខ ភ្នំពេញ 3C-1976  បើកបរដោយយុវជនម្នាក់ក្នុងទិសដៅ ស្របគ្នាពីជើងទៅត្បូង. បានបុករះម៉ូតូ និងរថយន្តដែលកំពុងឈប់រងចាំភ្លើងស្តុបបណ្តាល ឲ្យម្ចាស់ ម៉ូតូស្គុបពីម្នាក់រងរបួសធ្ងន់ ចំណែកស្ត្រីម្ចាស់ម៉ូតូស្គុបពីពណ៌សម្នាក់ទៀតធ្លាក់ចូលក្នុងលូខណៈ បុរស ម្ចាស់ម៉ូតូម៉ាកវ៉េវ បានលោតចេញពីលើម៉ូតូទាន់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះចំណែក រថយន្តបង្កនិងអ្នកបើកបរសមត្ថកិច្ចឃាត់ខ្លួនបញ្ជួនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌសែន សុខ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕