
ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ល្ងាចថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៤ ចំនុចផ្លូវ៣៦០កែងផ្លូវលូ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
រថយន្តតូយ៉ូតាព្រូសមួយគ្រឿង បើកបត់ឆ្លងខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុុកនិងម៉ូតូគុបជ្រុងដែលជិះដោយនិស្សិតស្រីម្នាក់ បណ្ដាលអោយនិស្សិតរូបនោះរងរបួសបាក់កជើងខាងឆ្វេង ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីជានិស្សិតម្នាក់ បានជិះម៉ូតូម៉ាក ហុងដាគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ស្ពឺ1G 0900 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវលូ១០៥ទិសដៅ ពីត្បូងទៅជើង លុះមកដល់ចំនុចកើតហេតុដែលជាផ្លូវបំបែកជាបួន ក៍ស្រាប់តែបុរសម្នាក់ទៀត បានបើករថយន្តម៉ាក តូយូតាព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BM 3248 បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវ ៣៦០ទិសដៅពីកេីតទៅលិច ហើយបត់ឆ្វេងឆ្លងផ្លូវឆ្ពោះទៅផ្លូវលូ១០៥ដោយខ្វះការប្រុងប្រយ័ត្នក៍ជ្រុលទៅបុុកនិងម៉ូតូគុបជ្រុង បណ្ដាលអោយដួលម៉ូតូខូចខាតផ្នែកខាងមុខ ព្រមទាំងធ្វើរូបនារីរូបនោះរបួសបាក់កជើងខាងឆ្វេង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ។
ដោយឡែកខាងរថយន្ត ខូចខាតផែ្នកខាងមុខតិចតួច តែមិនគ្រោះថ្នាក់ដល់អ្នកបេីកបរនោះទេ។

