2024-12-19 20:30
140

ខេត្តពោធិ៍សាត់: ដោយឃើញការលំបាករបស់គ្រួសារក្រីក្ររបស់ប្រជាពលរដ្ឋ កងទ័ពដែលតែងផ្សារភ្ជាប់បេះដូងជាមួយប្រជាជននោះ មិនបានព្រងើយកន្តើយនោះឡើយ ហើយ បានដឹកនាំកម្លាំង វរ:សេនាតូច១៤២ កងពលតូចអន្តរាគមន៍លេខ ១៤ បានចុះទៅជួយច្រូតស្រូវជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រជួបកាលំបាកចំនួន២ថ្ងៃជាប់គ្នានៅស្រុកភ្នំក្រវាញ ។

ជាក់ស្ដែងនៅថ្ងៃទី១៧និង១៨ ខែធ្នូ ឆ្នាំ២០២៤ លោកវរ:សេនីទោ សួន ណារិទ្ធិ មេបញ្ជាការរងនៃវរ:សេនាតូចលេខ១៤២ កងពលតូចអន្តរាគមន៍លេខ១៤ ជាមួយលោកវីរៈសេនីយ៍ទោ ម៉ៅ គឹមហេង  បានដឹកនាំកម្លាំង នាយទាហ៊ាន និង នាយទាហ៊ានរងចំនួន ៣៩ នាក់ សហការចុះជួយច្រូតស្រូវជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ០៣ គ្រួសារ និងគ្រួសារកងទ័ពជួបការលំបាកមួយចំនួននៅលើផ្ទៃដីស្រែដំណាំស្រូវចំនួន២ហិតា៨៥អាដែល ស្ថិតនៅក្នុងភូមិមល់ ឃុំរកាត និងភូមិអូរ ឃុំព្រងឹល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកវរៈសេនីយ៍ទោ សួន ណារិទ្អិ បានឲ្យដឹងថា : នៅក្នុងប្រតិបត្តិការជួយច្រូតស្រូវពលរដ្ឋក្រីក្រ និងគ្រួសារកងទ័ពដែលជួបការលំបាកខ្វះខាតនេះកម្លាំងកងទ័ពទាំងអស់នៃវីរៈសេនាតូចលេខ១៤២ កងពលតូចអន្តរាគមន៍លេខ១៤ បានចុះជួយច្រូតស្រូវដល់ប្រជាពលរដ្ឋដែលខ្វះខាតកន្លងមកជាច្រើនគ្រួសារមកហើយក្នុងរដូវច្រូតកាត់ឆ្នាំ២០២៤យើងនេះ ។ ហើយប្រជាពលរដ្ឋមានការសប្បាយយរីករាយ ត្រេកអរ និងអរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់បណ្តាអង្គភាព ទំងអស់ ដែលចុះជួយពួកគាត់បានទាន់ពេវេលា។ លោក សួន ណារិទ្ធិ បន្តថា: រាល់ការចំណាយថវិកាសម្រាប់អាហារពេលថ្ងៃត្រង់ ទាំងពីរថ្ងៃនេះ ក្នុងការជួបជុំគ្នាជាមួយនាយទាហ៊ាននាយទាហ៊ានរងនិងបងប្អូនក្រុមគ្រួសារក្រីក្រខ្វះកម្លាំងនិងក្រុមគ្រួសារកងទ័ពជួបការលំបាកនេះ គឺអាហារថ្ងៃត្រង់រូបលោកនិងចាត់ចែងជូនទាំងអស់។

ក្នុងឱកាសនោះ រូបលោក មេបញ្ជាការ បញ្ជាការរងនាយទាហ៊ាននិងនាយទាហ៊ានរងព្រមទាំងប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន ក្រោមមនុស្សសន្តិភាព សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចាត់តាំងកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗគ្រប់កាលទេសៈ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ៕ លាន គ្រន