2024-12-20 13:15
127

ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០១និង៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៤ នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុច មុខវត្តជម្ពូវ័ន ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជនចំនួន ០២នាក់ ផឹកស៊ីស្រវឹងធ្លាក់ភ្នែក ជិះម៉ូតូឌុបគ្នាចេញក្លឹបគោលបំណងត្រឡប់ទៅផ្ទះវិញ ប៉ុន្តែជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យស្លាប់ម្នាក់ភ្លាមៗ និងរងរបួសធ្ងន់ម្នាក់។

ប្រភពព័ត៌មានបានឱ្យដឹងថា យុវជនម្នាក់ស្លាប់ភ្លាមៗកន្លែងកើតហេតុ និងម្នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា C125 ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LD-4353 ក្នុងល្បឿនលឿនចេញពីក្លឹបផឹកស៊ីមួយកន្លែងក្នុងគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញ ប៉ុន្តែជិះដល់ពាក់កណ្តាលផ្លូវ ក៏ជ្រុលចង្កូតទៅបុកប៉ះរបាំងថ្មពុះចែកទ្រូវផ្លូវដួលអូសជាង ៤០ ម៉ែត្រ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងធ្វើកំណត់ហេតុរួចប្រគល់សពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕