
ខេត្តប៉ៃលិន÷ មានការភ្ញាក់ផ្អើលពេញផ្លូវដោយឃើញសមត្ថកិច្ចចំរុះចុះឃាត់រថយន្តចង្កូតស្តាំ១គ្រឿងនៅតាមផ្លូវចំណុចមុខផ្សារសាលាក្រៅក្នុងទួលខ្ពស់ឃុំស្ទឹងត្រង់ស្រុកសាលាក្រៅខេត្តប៉ៃលិននារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
លោក ឌឿន គឹមហឿន រស់នៅភ្នំព្រាលឃីស្ទឹងត្រង់ ស្រុកសាលាក្រៅ បានអោយដឹងថា រថយន្តរបស់លោក ម៉ាក់ អ៊ីស៊ុយស៊ុយមួយបាំងកន្លះចង្កូតស្តាំ ផលិតឆ្នាំ២០១២ ពណ៌ទឹកប្រាក់ មានស្លាកលេខពណ៌ក្រហមចង្កូច BMC 3271ទិញពីគេរយះពេល២ទី៣ឆ្នាំហើយជិះជារៀងរាល់ថ្ងៃមិនដែលមានបញ្ហាអ្វីទេ។ចំណែកកាតគ្រីលោកបានយកទៅបញ្ចាំនៅ មីក្រូហិរញវត្ថុបាត់ទៅហើយ លោកនៅតែអះអាងថារថយន្តគាត់មានឯកសារត្រឹមត្រូវ។
ចំណែកមន្ត្រីគយបានអោយដឹងថា ខាងគយចល័តបានដឹកនាំកម្លាំងចំរុះចុះល្បាតក៍ប្រទះឃើញរថយន្តខាងលើសង្ស័យអត់ឯកសារពន្ធក៍បានសួរនាំរួចរាល់ឃើញថារថយន្តនេះគ្មានពន្ធត្រឹមត្រូវទើបរិបអូសយកទៅស្នាកការដើម្បីអោយម្ចាស់ចូលខ្លួនទៅដោះស្រាយ។
មន្ត្រីគយចលតបានបញ្ជាក់ថាបើខាងម្ចាស់អះអាងថាមានឯកសារសូមទៅដោះស្រាយនៅស្នាកការគយចលតទៅចុះ៕