2024-12-26 19:56
169

ភ្នំពេញ៖ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព ព្រះគ្រូចៅធិការ វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង តាំងស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សព្វបុរស របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលបានជួយឧប្ថមរៀបចំផ្ទាំងប៉ាណូដ៏ធំមួយ ដើម្បីបង្ហាញទិសដល់ពុទ្ធបរិស័ទធ្វើដំណើរឆ្ពោះចូលទៅកាន់ទីអារាមគល់ទទឹកតែម្តង។

ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព ព្រះគ្រូចៅធិការ វត្តគល់ទទឹង ព្រះអង្គបានសរសរបង្ហោះលើបណ្តាញសង្គមយ៉ាងដូន្នេះថា «សូមថ្លែងអំណរគុណអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដែលបានរៀបចំផ្ទាំងប៉ាណូ វត្តនិគ្រោធវ័ន គល់ទទឹង» ដោយមានពុទ្ធបរិស័ទចូល Comment ចូលរួមអបអរសាទរជាច្រើនផងដែរ។

ជារឿយៗអ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានចូលរួមក្នុងកិច្ចការងារសង្គមយ៉ាងច្រើនទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ លើកស្ទួយវិស័យកីឡា លើកកម្ពស់បញ្ហាបរិស្ថាន និងចូលរួមសហការបង្កើតព្រឹត្តិការណ៍ធំៗថ្នាក់ជាតិជាច្រើន ដើម្បីរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បង្កើតឱ្យមានភាពសប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាព៕